ព័ត៌មានអន្ដរជាតិ
ភ្លៀងធ្លាក់មិនប្រណីដៃនៅ អារ៉ាប់រួម ចាប់ផ្ដើមផ្ដាច់យកជីវិតមនុស្ស
ភ្លៀងធ្លាក់យ៉ាងគំហុកនៅប្រទេសអារ៉ាប់រួមបានបណ្ដាលឲ្យខូចខាតផ្ទះសម្បែង និងអាជីវកម្មមួយចំនួនធំ ហើយក្នុងនោះក៏មានមនុស្សម្នាក់ស្លាប់បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិមួយនេះផងដែរ ស្របពេលដែលអាជ្ញាធរកំពុងញាប់ដៃញាប់ជើងបោសសម្អាតកម្ទេចកម្ទី ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែមេសានេះ ។

បុរសចំណាស់ម្នាក់មានវ័យ ៧០ ឆ្នាំបានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃអង្គារ បន្ទាប់ពីរថយន្តរបស់គាត់បានជាប់គាំងក្នុងទឹកជំនន់ភ្លាមៗនៅទីក្រុង Ras Al Khaimah ភាគខាងជើងរបស់ប្រទេស ។ ទន្ទឹមនោះ កាសែត The Times of Oman បានរាយការណ៍ថា នៅទីក្រុងឌូបៃមេឃនឹងមានភ្លៀងធ្លាក់បន្ថែមទៀត ហើយផលប៉ះពាល់ក៏នឹងបន្តកើតមានជាហូរហែផងដែរ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់រួម និងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការខូចខាតយ៉ាងដំណំបណ្ដាលមកពីភ្លៀងធ្លាក់ឥតឈប់ឈរនៅក្នុងតំបន់មួយចំនួននៃប្រទេស ខណៈក្នុងនោះរួមមានទាំងការដួលរលំដើមឈើ បាត់ស្រុតផ្លូវថ្នល់ និងការជន់លិចផ្ទះសម្បែងជាដើម ខណៈរថយន្តក្នុងចំណតមួយចំនួនបានលិចបាត់ទាំងស្រុង ។ ដោយឡែកផ្លូវហាយវ៉េ Sheikh Zayed ដែលជាវិថីឆ្លងកាត់ទីក្រុងឌូបៃក៏ត្រូវបានជន់លិចដូចគ្នា បណ្ដាលឲ្យមានការកកស្ទះចរាចរណ៍បន្តកន្ទុយគ្នារាប់គីឡូម៉ែត្រអស់រយៈពេលជាច្រើនម៉ោង ។
ទន្ទឹមនោះ ទោះបីជាកម្រិតភ្លៀងធ្លាក់កាលពីថ្ងៃអង្គារមានការថមថយក៏ដោយ ប៉ុន្តែការរំខាននានានៅតែបន្តកើតមាននៅថ្ងៃពុធនេះ ខណៈក្រុមហ៊ុនអាកាសចរណ៍ Emirates បានផ្អាកការឆែកអ៊ីន (Check-in) សម្រាប់អ្នកដំណើរដែលចង់ចាកចេញពីអាកាសយានដ្ឋានឌូបៃ ស្របពេលដែលយន្តហោះរបស់ក្រុមហ៊ុនព្យាយាមបើកទាំងទឹកកំពុងលិចផ្លូវរត់ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាកាសយានដ្ឋានអន្តរជាតិឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោកបាននិយាយថា ក្រុមហ៊ុនកំពុងប្រឈមមុខនឹងផលរំខានយ៉ាងខ្លាំងក្លា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានពន្យារពេល ឬបង្វែរជើងហោះហើរ ជាពិសេសបានប៉ះពាល់ដល់បុគ្គលិកជើងហោះហើររបស់ក្រុមហ៊ុន ។
គួរបញ្ជាក់ថា អារ៉ាប់រួមកាលពីថ្ងៃអង្គារបានជួបប្រទះភ្លៀងធ្លាក់យ៉ាងចាស់ដៃក្នុងកម្រិត ២៥៤ មិល្លីម៉ែត្រក្នុងរយៈពេលមិនដល់ ២៤ ម៉ោងផង ហើយនេះក៏ជាកម្រិតដ៏ច្រើនបំផុតមិនធ្លាប់មានផងដែរក្នុងរយៈពេល ៥៣ ឆ្នាំ ពោលចាប់តាំងពីដែនដីមួយនេះទទួលបានឯករាជ្យពេញទីពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៧១ ៕




ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទីក្រុងអ្នកមាន “ឌូបៃ” ជួបព្យុះភ្លៀង បង្កការជន់លិច និងជាប់គាំង

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់