ព័ត៌មានអន្ដរជាតិ
ទីបំផុត សភាអាមេរិក អនុម័តកញ្ចប់ជំនួយដ៏ធំ ដល់អ៊ុយក្រែន
នៅទីបំផុតផ្លូវត្រូវបានបើក ដោយសមាជិកសភាអាមេរិក យល់ព្រមផ្តល់អាវុធនិងសាច់ប្រាក់បន្ថែមទៀតដល់អ៊ុយក្រែន ដែលនេះគឺជាការអនុម័តវិក្កយបត្រចំណាយគ្រាអាសន្នដ៏ធំ ចាប់តាំងពីត្រូវជាប់គាំងតាំងពីរដូវស្លឹកឈើជ្រុះឆ្នាំមុនមកម្ល៉េះ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC។

វិក្កយបត្រនេះត្រូវបានអនុម័តដោយសំឡេង ៣១១ ទល់នឹង១១២ កាលពីថ្ងៃសៅរ៍ទី២០ខែមេសា នៅក្នុងសភាតំណាងសហរដ្ឋអាមេរិក ដោយអ្នកប្រជាធិបតេយ្យទាំងអស់និងអ្នកសាធារណរដ្ឋចំនួន១០១រូប បានបោះឆ្នោតគាំទ្រឲ្យផ្តល់ជំនួយថ្មីទំហំទឹកប្រាក់៦១ពាន់លានដុល្លារដល់អ៊ុយក្រែន។
មិនត្រឹមប៉ុណ្ណឹង គេរំពឹងថា ជំនួយនេះនឹងរួមបញ្ចូលទាំងវិក្កយបត្រ សម្រាប់ប្រទេសអ៊ីស្រាអែល និងសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកផងដែរ មុនពេលព្រឹទ្ធសភាអនុម័ត និងចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន។
នៅពេលប្រធានរដ្ឋសភាលោក Mike Johnson ត្រូវបានសាកសួរថាតើហេតុអ្វីបានជា លោកប្តូរចិត្តលែងប្រឆាំងចំពោះសេចក្តីព្រាងច្បាប់នេះវិញ, លោក Johnson បានប្រាប់អ្នកយកព័ត៌មានថា “ប្រវត្តិសាស្ត្រនឹងចារឈ្មោះយើង ចំពោះអ្វីដែលយើងធ្វើ! នេះជាពេលវេលាដ៏សំខាន់មួយ ជាពេលវេលាដ៏សំខាន់នៅលើឆាកពិភពលោក”។

សូមបញ្ជាក់ រដ្ឋបាលលោក បៃដិន អស់ថវិកាជួយអ៊ុយក្រែនតាំងពីដើមឆ្នាំនេះ បន្ទាប់ពីបានជះលុយជំនួយអស់១១៣ពាន់លានដុល្លារ រួមមកហើយ។
ដោយសារតែជំនួយត្រូវជាប់ស្អិតនេះហើយ ទីក្រុងកៀវ ត្រូវប្រឈមនឹងការខ្វះខាតគ្រាប់រំសេវក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈលោក បៃដិន ស្តីបន្ទោសសមាជិកសភាគណបក្សសាធារណរដ្ឋចំពោះបរាជ័យរបស់អ៊ុយក្រែន ក្នុងសមរភូមិ រួមទាំងការដួលរលំទីក្រុង Avdeevka នៅក្នុងខែកុម្ភៈផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី គំរាមថា បារាំង នឹងជួបមហន្តរាយ បើហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


