ព័ត៌មានអន្ដរជាតិ
សព្វាវុធណាតូបញ្ជូនទៅជួយអ៊ុយក្រែន ត្រូវរុស្ស៊ី វាយយកបាន ដាក់តាំងបង្អួតឲ្យប្រជាជនទស្សនា
ប្រទេសរុស្ស៊ី បានតាំងពិព័រណ៍បង្អួតសព្វាវុធដែលខ្លួនរឹបអូសបានពីទ័ពអ៊ុយក្រែនដើម្បីឲ្យប្រជាជនទស្សនា ហើយសព្វាវុធដែលតាំងបង្ហាញនេះទៀតសោត គឺសុទ្ធសឹងតែជារបស់អង្គការណាតូ បញ្ជូនទៅជួយទីក្រុងកៀវ។

យោងតាម RT, កម្មវិធីនេះ ត្រូវបានរៀបចំឡើងនៅខាងក្រៅសារមន្ទីជ័យជម្នះ ក្នុងទីក្រុងមូស្គូកាលពីថ្ងៃពុធទី១ខែឧសភា ដោយគេបានឃើញសព្វាវុធជាច្រើនជាពិសេសគ្រឿងសឹកធុនធ្ងន់តែម្តងដូចជា រថក្រោះ ប្រព័ន្ធបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាដើម។
ការតាំងពិពណ៌នេះក៏រួមមានរថយន្តសរុបចំនួន៣២គ្រឿង ដែលរុស្ស៊ីរឹបអូសបានពីកងកម្លាំងអ៊ុយក្រែនផងដែរ ជាពិសេសគ្រឿងសឹកដែលផ្គត់ផ្គង់ដោយប្រទេសជាសមាជិកអង្គការណាតូតែម្តង។ ក្រៅពីយានយន្ត គេបានឃើញអាវុធធុនតូចៗជាច្រើនប្រភេទ គ្រាប់បែកដៃ និងគ្រឿងសឹកយោធាផ្សេងទៀត។

អ្វីដែលគេចាប់អារម្មណ៍ខ្លាំងក្នុងការតាំងពិព័រណ៍នោះ គឺរថពាសដែកទំនើបៗដែលអ៊ុយក្រែនទទួលបានក្នុងអំឡុងពេលមានជម្លោះ ដូចជារថក្រោះធុន Leopard 2A6 ផលិតដោយអាល្លឺម៉ង់ និងរថក្រោះប្រយុទ្ធ M1A1 SA Abrams ផលិតដោយសហរដ្ឋអាមេរិក។
មិនត្រឹមប៉ុណ្ណឹង យានធុនស្រាល CV90 ផលិតនៅប្រទេសស៊ុយអែត យានប្រយុទ្ធថ្មើរជើង Marder ផលិតដោយអាល្លឺម៉ង់ ក៏ដូចជាយានផ្សេងៗទៀតក៏ត្រូវតាំងបង្ហាញដែរ។

កាលពីខែសីហាឆ្នាំ២០២៣ ក្រសួងការពារជាតិរុស្ស៊ី ក៏បានរៀបចំការតាំងពិព័រណ៍អាវុធលោកខាងលិចដែលរឹបអូសបាននៅជិតទីក្រុងមូស្គូដូចគ្នានេះ ដោយបង្ហាញសព្វាវុធនិងគ្រឿងសឹកច្រើនប្រភេទរាប់ចាប់ពីរថពាសដែកអាមេរិក M-113 និង CV90-40 របស់ស៊ុយអែត រហូតដល់រថក្រោះ AMX-10RCR របស់បារាំង និងរថពាសដែក Bushmaster របស់អូស្ត្រាលី។
ការតាំងពិព័រណ៌នោះ បានបង្ហាញពីសព្វាវុធជាង៨៧០ប្រភេទ ដែលរឹបអូសដោយកងកម្លាំងរុស្ស៊ី រួមទាំងគ្រឿងសឹកផលិតដោយសូវៀត និងអ៊ុយក្រែនទៀតផង។

រម្លឹកទៅកាលពីដើមឆ្នាំនេះ ប្រធាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានឲ្យដឹងថា អ៊ុយក្រែនកំពុងប្រឈមមុខនឹងបរាជ័យនៅសមរភូមិដ៏សំខាន់ ហើយការវាយលុករបស់ទីក្រុងកៀវ មិនអាចបំពេញចិត្តអ្នកគាំទ្ររបស់ពួកគេនៅបរទេសបានទេ ជាពិសេសជម្លោះអ៊ុយក្រែន បានលាតត្រដាងឲ្យឃើញការពិត អំពីសព្វាវុធលោកខាងលិច។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu ក៏បាននិយាយដែរថា អ៊ុយក្រែន បានបាត់បង់រថក្រោះនិងយានប្រយុទ្ធថ្មើរជើងជាង ១៤០០០ គ្រឿង ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធានៅក្នុងប្រទេសនេះ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន៖ ជម្លោះអ៊ុយក្រែន លាតត្រដាងការពិតអំពីសព្វាវុធលោកខាងលិច
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


