ព័ត៌មានអន្ដរជាតិ
រុស្ស៊ី លួចដឹកប្រេងទៅកូរ៉េខាងជើង លើសពីការកំណត់របស់ UN
រុស្ស៊ី កំពុងលួចដឹកប្រេងចម្រាញ់រួចទៅឲ្យកូរ៉េខាងជើង នៅក្នុងកម្រិតមួយ ដែលលើសពីការកំណត់នៅក្នុងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមសេចក្ដីប្រកាសរបស់សេតវិមានអាមេរិក កាលពីថ្ងៃទី២ ខែឧសភា។

UN បានកំណត់ការដឹកប្រេងអន្តរជាតិទៅកូរ៉េខាងជើង បានត្រឹមចំនួន ៥០ម៉ឺនប៉ារ៉ែលប៉ុណ្ណោះ ក្នុង១ឆ្នាំ ដែលនេះគឺជាការដាក់ទណ្ឌកម្មរយៈពេលវែង ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរនៅក្រុងព្យុងយ៉ាង។
អ្នកនាំពាក្យសន្តិសុខជាតិនៅសេតវិមាន បានបញ្ជាក់ថា គ្រាន់តែខែមីនា ឆ្នាំ២០២៤នេះ រុស្ស៊ីបានដឹកប្រេងចម្រាញ់រួចច្រើនជាង ១៦ម៉ឺនប៉ារ៉ែលចូលក្នុងកូរ៉េខាងជើង។ លោក John Kirby បានបន្តទៀតថា ដោយសារកំពង់ផែពាណិជ្ជកម្មរុស្ស៊ី-កូរ៉េខាងជើងនៅកៀកគ្នាខ្លាំង ទើបរុស្ស៊ីអាចលួចបញ្ជូនប្រេងទៅសម្ព័ន្ធមិត្តរបស់ខ្លួន ដោយគ្មានដែនកំណត់បាន។
សហរដ្ឋអាមេរិក បានអះអាងថា ខ្លួននឹងបន្តដាក់ទណ្ឌកម្មថ្មីថែមទៀតចំពោះអ្នកដែលជាប់ពាក់ព័ន្ធការលួចដឹកប្រេង និងជួញដូរសព្វាវុធរវាងប្រទេសទាំង២។ សម្រាប់ទណ្ឌកម្មនេះ អាមេរិករំពឹងថា នឹងមានកិច្ចសហការជាមួយបណ្ដាប្រទេសជាច្រើនទៀតដូចជា អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស។

សហរដ្ឋអាមេរិក បានឲ្យដឹងថា រុស្ស៊ីកំពុងតែប្រឹងបង្កើនភាពជិតស្និទ្ធជាមួយកូរ៉េខាងជើង ព្រមទាំងអ៊ីរ៉ង់ ក្នុងគោលបំណងធ្វើការជួញដូរសព្វាវុធ ដើម្បីយកទៅប្រើក្នុងសង្គ្រាមដែលកំពុងផ្ទុះឡើងជាមួយអ៊ុយក្រែន។ កាលពីដើមឆ្នាំ កូរ៉េខាងជើង បានឲ្យមីស៊ីលប៉ាលិស្ទិកជាច្រើនគ្រាប់ទៅរុស្ស៊ី សម្រាប់វាយប្រហារអ៊ុយក្រែន។ បន្ថែមពីនេះ កាលពីខែតុលា ឆ្នាំមុន រុស្ស៊ីក៏ទទួលបានសម្ភារៈយោធា និងសព្វាវុធជាង ១ពាន់កុងតឺន័រពីកូរ៉េខាងជើងផងដែរ។
មន្ត្រីភ្នាក់ងារសម្ងាត់អាមេរិក ជឿថា សម្រាប់ការផ្គត់ផ្គង់យោធាឲ្យរុស្ស៊ី កូរ៉េខាងជើងក៏មានបំណងចង់បានត្រឡប់មកវិញនូវការគាំទ្រយោធាផងដែរ ដែលមានដូចជា យន្តហោះចម្បាំង មីស៊ីលបាញ់ទៅអាកាស រថពាសដែក សម្ភារៈផលិតមីស៊ីលប៉ាលិស្ទិក និងបច្ចេកវិទ្យាទំនើបៗផ្សេងទៀត៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


