ព័ត៌មានអន្ដរជាតិ
លោក ពូទីន ស្បថចូលកាន់តំណែងប្រធានាធិបតីរុស្ស៊ី អាណត្តិទីប្រាំ
តាមការចុះផ្សាយរបស់ RT, ពិធីសច្ចាប្រណិធានចូលកាន់តំណែងប្រធានាធិបតីរុស្ស៊ីអាណត្តិទីប្រាំ របស់លោក វ្ល៉ាឌីមៀរ ពូទីន បានប្រព្រឹត្តធ្វើឡើងនៅវិមានក្រឹមឡាំង ហើយនាថ្ងៃអង្គារទី ៧ខែឧសភា។
អ្នកនយោបាយចាស់វស្សាអាយុ៧១ឆ្នាំរូបនេះ បានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មី កាលពីដើមឆ្នាំ២០២៤ ជាមួយសំឡេងគាំទ្រ ៨៧.២៨% ហើយការឡើងកាន់អំណាចអាណត្តិថ្មីនេះ គឺចំពេលដែលសង្គ្រាមនៅអ៊ុយក្រែន មិនមើលឃើញសញ្ញាបញ្ចប់ ចំណែកឯពិភពលោក ក៏កំពុងតែញាំញីដោយជម្លោះភូមិសាស្រ្តនយោបាយជាច្រើនផងដែរ។
ពិធីនេះមិនមានធ្វីប្រែប្រួលឡើង ចាប់តាំងពីឆ្នាំ១៩៩៦មក នៅពេលគេប្រើដូចគ្នានេះ ដើម្បីបើកទំព័រអាណត្តិទីពីររបស់លោក Boris Yeltsin។
ទោះបីជាយ៉ងណាក៏ដោយ លើកនេះ លោកពូទីន ទំនងជានឹងប្រើប្រាស់រថយន្តប្រធានាធិបតី Aurus Senat ជំនាន់ថ្មី ខុសពីព្រឹត្តិការណ៍មុនៗ។
ពិធីនេះមានការចូលរួមពីតំណាងសភាសហព័ន្ធ ចៅក្រមនៃតុលាការធម្មនុញ្ញរុស្ស៊ី សមាជិករដ្ឋាភិបាល និងគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត ព្រមទាំងអ្នកវិទ្យាសាស្ត្រឆ្នើម សិល្បករ អត្តពលិកល្បីៗ និងភ្ញៀវបរទេសផងដែរ។
នៅថ្ងៃដដែលនេះ រដ្ឋាភិបាលរុស្ស៊ីចាស់ ក៏នឹងត្រូវលាលែងពីតំណែងផងដែរ ហើយបង្កើតរដ្ឋាភិបាលថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក និងសមាជិក EU ភាគច្រើន នាំគ្នាធ្វើពហិការមិនចូលរួមថ្ងៃកាន់តំណែង ពូទីន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


