ព័ត៌មានអន្ដរជាតិ
ពូទីន ប្រាប់ពីចំនួនទឹកប្រាក់នៃទំហំពាណិជ្ជកម្មទ្វេភាគីជាមួយចិន
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសរុស្ស៊ី និងចិន បានឈានដល់កំណត់ត្រាខ្ពស់បំផុតមួយទៀតហើយ ដែលគិតជាទឹកប្រាក់មានប្រមាណដល់ ២៤០ពាន់លានដុល្លារឯណោះ។ នេះបើយោងតាមការប្រកាសរបស់លោក វ៉្លាឌឺមៀ ពូទីន មេដឹកនាំរុស្ស៊ី នៅក្នុងសន្និសីទសារព័ត៌មានក្រុងប៉េកាំង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

លោក ពូទីន បានប្រាប់ថា កំណើននៃទំហំពាណិជ្ជកម្មនេះ បានឆ្លុះបញ្ចាំងពីចំណងសេដ្ឋកិច្ចយ៉ាងខ្លាំងក្លារវាងរដ្ឋាភិបាលប្រទេសទាំង២។ មេដឹកនាំវ័យ៧១ឆ្នាំរូបនេះ បានបន្ថែមថា រុស្ស៊ី-ចិន មានផែនការជាក់លាក់ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថាមពល ព្រមទាំងវិស័យឧស្សាហកម្មបរិក្ខារផ្ទះបាយ និងយានយន្ត ដើម្បីជាការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់លោកខាងលិច។ លោក បានបន្តទៀតថា ប្រទេសទាំង២ ក៏បានចាត់វិធានការការពារពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ដោយជាពិសេសនោះគឺវិស័យហិរញ្ញវត្ថុដែលទទួលបានការការពារយ៉ាងពិសេស បញ្ចៀសឲ្យបានពីបញ្ហាប្រឈមនិងផលប៉ះពាល់អវិជ្ជមានពីមជ្ឈដ្ឋានខាងក្រៅ។
លោក ពូទីន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានចេញនូវសេចក្ដីថ្លែងការណ៍រួមគ្នាមួយអំពីការពង្រឹងភាពជាដៃគូឲ្យស៊ីជម្រៅ សម្រាប់សករាជថ្មី បន្ទាប់ពីមហាអំណាចទាំង២ បានបង្កើតចំណងការទូតជាមួយគ្នាអស់រយៈពេល ៧៥ឆ្នាំមកហើយ៕
ដោយ៖ ឈាង
អានបន្ថែម៖ ពូទីន ចង់បានរបស់ ៣ ពីលោក ស៊ី ក្នុងជំនួបចិន-រុស្ស៊ីសប្ដាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


