ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី បន្ទោសពិភពលោកទាំងមូល ចំពោះបរាជ័យរបស់ខ្លួននៅ Kharkov
ក្នុងបទសម្ភាសជាមួយទូរទស្សន៍ ABC News របស់អាមេរិក កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែឧសភា, លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានស្តីបន្ទោសពិភពលោកទាំងមូល ចំពោះបរាជ័យរបស់អ៊ុយក្រែន ព្រោះថា មជ្ឈដ្ឋានអន្តរជាតិគ្មានសមត្ថភាពបញ្ឈប់ការវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Kharkov បាន ហើយប្រកាសថា ឥឡូវនេះ ពិភពលោកត្រូវតែទីជួយក្រុងកៀវ ផ្លាស់ប្តូរស្ថានភាពនេះជាបន្ទាន់។

នៅពេលសួរថាតើការបរាជ័យរបស់អ៊ុយក្រែន នៅលើសមរភូមិគឺជាកំហុសរបស់អ្នកណា ជាកំហុសអាមេរិកមែនទេ? លោក ហ្សេលេនស្គី ឆ្លើយថា “វាគឺជាកំហុសពិភពលោកទាំងមូលតែម្តង។ សហគមន៍អន្តរជាតិបែរជា ផ្តល់ឱកាសឲ្យពូទីនកាន់កាប់ទីនោះ។ យើងមិនអាចបាត់បង់ Kharkov បានឡើយ ពិភពលោកត្រូវតែជួយទីក្រុងកៀវ ការពារតំបន់ភាគឦសានដ៏សំខាន់នេះឲ្យខានតែបាន”។
ស្របពេលជាមួយគ្នានោះដែរ លោក ហ្សេលេនស្គី បានទាមទារសុំប្រព័ន្ធមីស៊ីល Patriot ចំនួនពីរថែមទៀតផង ព្រោះថា រុស្ស៊ីនឹងមិនអាចកាន់កាប់ Kharkov បានទេប្រសិនបើអ៊ុយក្រែនមានប្រព័ន្ធនេះ។

ការស្តីបន្ទោសរបស់លោក ហ្សេលេនស្គី កើតឡើងបន្ទាប់ពីកងកម្លាំងរុស្ស៊ី ដណ្តើមបានទីតាំងជាច្រើននៅជិតទីក្រុងធំទីពីររបស់អ៊ុយក្រែនកាលពីសប្តាហ៍មុន ខណៈមន្ត្រីយោធាកំពូលនៅទីក្រុងកៀវ ក៏ទទួលស្គាល់ដែរថា ស្ថានភាពពេលនេះគឺពិបាកហួសថ្លែង ហើយទាហានអ៊ុយក្រែន កំពុងតស៊ូប្រយុទ្ធទាំងគ្មានអាវុធគ្រប់គ្រាន់។
តំបន់ Kharkov ត្រូវបានកងកម្លាំងអ៊ុយក្រែន ប្រើយ៉ាងញឹក ដើម្បីបើកការវាយប្រហារដោយកាំភ្លើងធំនិងយន្តហោះគ្មានមនុស្សបើក លើតំបន់ព្រំដែនរុស្ស៊ី ភាគច្រើនកំណត់គោលដៅអគារលំនៅដ្ឋាន ដែលបណ្តាលឲ្យមានជនស៊ីវិលរាប់សិបនាក់ស្លាប់និងរងរបួស។

ពាក់ព័ន្ធនឹងការវាយលុកនៅ Kharkov នេះផងដែរ លោក ហ្សេលេនស្គី បានប្រកាសផ្អាកដំណើរទស្សនកិច្ចនៅបរទេសទាំងអស់ ដែលគ្រោងធ្វើឡើងនៅចុងសប្តាហ៍នេះ ដោយត្រូវរៀបចំកាលបរិច្ឆេទថ្មីវិញ។
តាមគម្រោង លោក ហ្សេលេនស្គី ត្រូវធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ នៅថ្ងៃសុក្រ ហើយជួបជាមួយស្តេច Felipe។ ក្រោយមក លោកនឹងបន្តធ្វើទស្សនកិច្ចនៅព័រទុយហ្គាល់ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខទ្វេភាគីជាមួយទីក្រុង លីសបោន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


