ព័ត៌មានអន្ដរជាតិ
អ្នកស្រាវជ្រាវជប៉ុន រកឃើញរ៉ែម្យ៉ាង ដែលអាចដឹងពីដើមកំណើតព្រះចន្ទ
ក្រុមអ្នកស្រាវជ្រាវជប៉ុន ដែលវិភាគទិន្នន័យប្រមូលបានដោយយានអវកាសចុះចតលើភពព្រះចន្ទកាលពីខែមករាកន្លងទៅ បានបញ្ជាក់ពីវត្តមាននៃប្រភេទរ៉ែម៉្យាងហៅថា អូលីវីន។ គំហើញថ្មីនេះ នឹងជួយស្រាយចម្ងល់អំពីប្រភពដើមកំណើតនៃការកកើតឲ្យមានព្រះចន្ទ។

យាន SLIM (Smart Lander for Investigating Moon) គឺជាយានអវកាសដំបូងគេបង្អស់របស់ជប៉ុន ដែលអាចចុះចតបានយ៉ាងជោគជ័យលើផ្ទៃភពព្រះចន្ទ។
ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Ritsumeikan និងសកលវិទ្យាល័យ Aizu បានបង្ហាញពីការរកឃើញថ្មីនេះ កាលពីថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំសិក្សាមួយ ដែលធ្វើឡើងនៅតំបន់ Chiba ក្បែរទីក្រុងតូក្យូ។
អ្នកស្រាវជ្រាវ បានវិភាគរូបភាពនៃបណ្ដុំថ្មលើផ្ទៃព្រះចន្ទ ដែលថតបានដោយកាមេរ៉ារបស់យាន SLIM។ ក្នុងនោះ គេបានរកឃើញរ៉ែអូលីវីន ដែលជាកត្តាញ៉ាំងឲ្យមានការសិក្សាកាន់តែស៊ីជម្រៅបន្ថែមទៀតពីព្រះចន្ទ ដោយផ្អែកលើសមាសធាតុគីមីលម្អិតនៃរ៉ែអូលីវីន។
ការយករ៉ែអូលីវីននៅលើផែនដី ទៅប្រៀបធៀបនឹងរ៉ែអូលីវីននៅលើព្រះចន្ទ នឹងអាចបង្ហាញចម្លើយពិតទាក់ទិននឹងទ្រឹស្ដីកន្លងមកដែលថា ព្រះចន្ទកើតចេញពីកម្ទេចកម្ទីពីការបុកប៉ះគ្នារវាងផែនដី និងផ្កាយដទៃទៀតក្នុងលំហ៕

ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


