Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ព្រមានឲ្យពលរដ្ឋរាប់ម៉ឺននាក់ ត្រៀមខ្លួនទប់ទល់នឹងព្យុះកំបុតត្បូង ដ៏កាចសាហាវ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃចន្ទទី២៧ខែឧសភា, ក្រុមអ្នកព្យាករអាមេរិក បានព្រមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ នៅភាគខាងកើតចាប់ពីរដ្ឋ Alabama ដល់ New York ឲ្យប្រុងប្រយ័ត្ននិងត្រៀមខ្លួនជាប់ជានិច្ចដើម្បីទប់ទល់នឹងព្យុះកំបុតត្បូងនិងភ្លៀងផ្គររន្ទះយ៉ាងកាចសាហាវ ដែលនឹងទៅវាយប្រហារនៅទីនោះ នារយៈពេលដ៏ខ្លីខាងមុខនេះ។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាកាសធាតុដ៏អាក្រក់នេះ បានបង្កទុក្ខវេទនាដល់ប្រជាជនជិត ៣០០ ០០០នាក់រួចទៅហើយនៅទូទាំងរដ្ឋចំនួន៧ ដូចជាការដាច់ចរន្តអគ្គិសនីជាដើម ហើយថែមទាំងសម្លាប់មនុស្សយ៉ាងតិច២៣នាក់ផងដែរ។ 

យោងតាមសេវាអាកាសធាតុជាតិ (NWS), រដ្ឋដែលស្ថិតនៅចំផ្លូវព្យុះកំបុតត្បូងនេះមានដូចជា New York, Pennsylvania, New Jersey និង Maryland ហើយព្យុះនឹងពាំនាំទៅជាមួយនូវខ្យល់បក់ក្នុងល្បឿន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ភ្លាមៗតែម្តង។

(រូបថត៖ AFP)

រម្លឹកទៅកាលពីចុងសប្តាហ៍, ថ្ងៃអាទិត្យទី២៦ គឺជាថ្ងៃដែលអាមេរិកជួបព្យុះច្រើនបំផុតក្នុងឆ្នាំនេះ ពោលគឺមានសេចក្តីរាយការណ៍អំពីព្យុះចំនួន៦០០ នៅទូទាំង២០រដ្ឋ។ ក្នុងនោះដែរ ព្យុះកំបុតត្បូងនិងខ្យល់កន្ត្រាក់ ក៏បានកម្ទេចសំណង់អគារ បក់បំប៉ើងរថយន្តនិងផ្តួលរំលំបង្គោលភ្លើងផងដែរ។

កាលពីថ្ងៃចន្ទ អភិបាលរដ្ឋ Kentucky លោក Andy Bashear ក៏បានប្រកាសអាសន្នរួចហើយផងដែរ បន្ទាប់ពីព្យុះវាយប្រហារសឹងតែពេញរដ្ឋនេះទាំងមូល ខណៈនៅ Colorado កសិករម្នាក់និងសត្វគោរបស់គាត់ ៣៤ក្បាល ត្រូវរន្ទះបាញ់ស្លាប់មួយរំពេច។

(រូបថត៖ Youtube)

ទូរទស្សន៍ WFAA ក្នុងទីក្រុង Dallas ក៏ផ្សាយដែរថា Texas គឺជារដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារឥទ្ធិពលព្យុះកំបុតត្បូង ហើយបច្ចុប្បន្ន ក្រុមការងារកំពុងធ្វើប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ក៏ដូចជាវាយតម្លៃទំហំនៃការខូចខាត។

លើសពីនេះ ក្រុមអ្នកឧតុនិយមបានចេញការព្យាករថា អាកាសធាតុកាចសាហាវបែបនេះ នឹងបន្តរហូតដល់សប្តាហ៍ក្រោយឯណោះ ដូច្នេះសូមប្រជាពលរដ្ឋទាំងឡាយ ត្រៀមខ្លួននិងបន្តប្រុងប្រយ័ត្ន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ៣រដ្ឋនៅអាមេរិក ជួបព្យុះកំបុតត្បូងកាចសាហាវ ស្លាប់មនុស្ស ១៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម