ព័ត៌មានអន្ដរជាតិ
កាណាដា ប្រកាសទទួលយកប្រជាជន ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ៥ ពាន់នាក់
កាណាដាបានប្រកាសបង្កើនទិដ្ឋាការដល់ទៅ ៥ ដងសម្រាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាដែលចង់ចូលមកប្រទេសរបស់ខ្លួនជាមួយគ្រួសារពួកគេ ខណៈការប្រកាសនេះបានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសកាណាដាចូលរួមក្នុងការថ្កោលទោសជាអន្តរជាតិ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរុំជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុង Rafah ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៨ ខែឧសភានេះ ។

យោងតាមរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍កាណាដា លោក Marc Miller បានឲ្យដឹងថា ទីក្រុង Ottawa នឹងបង្កើនចំនួនទិដ្ឋាការដល់ ៥,០០០ សម្រាប់ផ្តល់ជូនដល់អ្នករស់នៅក្នុងតំបន់ហ្គាហ្សា ក្រោមកម្មវិធីពិសេសមួយដែលបានប្រកាសនៅក្នុងខែធ្នូ ។
កាណាដាមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសោកនាដកម្មមនុស្សធម៌ដែលកំពុងកើតឡើងនៅតំបន់ហ្គាហ្សា និងមនុស្សជាច្រើនមានការព្រួយបារម្ភអំពីសាច់ញាតិរបស់ពួកគេដែលរស់នៅតំបន់ដែលកំពុងត្រូវបានឡោមព័ទ្ធមួយនេះ ប៉ុន្តែក៏បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវិធានការពិសេសបណ្តោះអាសន្នដែលកាណាដាបានប្រកាសនេះ ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកាណាដាកំពុងធ្វើការដើម្បីជួយដល់ប្រជាជនប៉ាឡេស្ទីនដែលព្យាយាមចាកចេញពីតំបន់ហ្គាហ្សា ប៉ុន្តែសកម្មភាពនាំមនុស្សចេញពីទឹកដីមួយនេះប្រហែលជាមិនអាចធ្វើទៅបានទេ ដោយសារគ្រប់យ៉ាងលើសពីការគ្រប់គ្រងរបស់ទីក្រុងអូតាវ៉ា ខណៈអ្នកនៅតំបន់ហ្គាហ្សាដែលមានបំណងចង់ចូលមកកាណាដា ត្រូវតែទទួលបានការយល់ព្រមពីអាជ្ញាធរអ៊ីស្រាអែលជាមុនសិន មុនពេលឆ្លងកាត់ការពិនិត្យនៅក្នុងប្រទេសអេហ្ស៊ីប ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


