ព័ត៌មានអន្ដរជាតិ
កិច្ចសន្ទនាសន្តិសុខ Shangri-La រៀបចំឡើងនៅថ្ងៃនេះ បញ្ហាក្ដៅចំនួន ៣ នៅអាស៊ីនឹងលើកយកមកពិភាក្សា
កិច្ចសន្ទនាសន្តិសុខ Shangri-La ដែលរៀបចំឡើងនៅក្នុងប្ររទេសិង្ហបុរី ចាប់ពីថ្ងៃទី៣១ ខែឧសភានេះតទៅ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីអ្នកមុខអ្នកការមកពីបណ្ដាប្រទេសអាស៊ី និងលោកខាងលិច ជាពិសេសពិភពលោកនឹងតាមដានមិនដាក់ភ្នែកក្នុងជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Dong Jun ។
យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា កិច្ចសន្ទនា Shangri-La នឹងពិភាក្សាអំពីបញ្ហាសន្តិសុខក្ដៅៗនៅតំបន់អាស៊ីរួមមាន ភាពតានតឹងនៅកោះតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងបញ្ហានៅកូរ៉េខាងជើងជាដើម ខណៈកិច្ចសន្ទនានេះទៀតសោត ក៏ទំនងជាមានការផ្លាស់ប្តូរយោបល់លើស្ថានភាពភ្លើងសង្គ្រាមនៅអ៊ុយក្រែន និងនៅតំបន់ហ្គាហ្សាផងដែរ ។
ទោះយ៉ាងណា រុស្ស៊ីនឹងមិនមានវត្តមានចូលរួមកិច្ចសន្ទនា Shangri-La នៅឆ្នាំនេះនោះទេ ហើយក៏ជាការអាក់ខានក្នុងរយៈពេល ២ ឆ្នាំមកហើយ ពោលចាប់ពីឆ្នាំ ២០២២ មកម្ល៉េះ នៅពេលកងកម្លាំងទីក្រុងមូស្គូប្រកាសលើកទ័ពរាប់ម៉ឺននាក់ចូលវាយលុកអ៊ុយក្រែន ស្របពេលដែលគណៈប្រតិភូអ៊ីស្រាអែលក៏មិនបានកាន់ប៊ិចចុះហត្ថលេខាលើលិខិតចូលរួមក្នុងកិច្ចសន្ទនាសន្តិសុខប្រចាំឆ្នាំមួយនេះផងដែរ ។
ទាក់ទិននឹងបញ្ហានៅសមុទ្រចិនខាងត្បូង កិច្ចសន្ទនា Shangri-La នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការឆ្នាំឆ្នេរនៅក្នុងតំបន់ដែលកំពុងមានជម្លោះមួយនេះ រួមជាមួយនឹងដែនទឹកពាក់ព័ន្ធផ្សេងទៀត ហើយនឹងមានការអញ្ជើញចូលពីឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក និងហ្វីលីពីន ខណៈឆ្មាំឆ្នេរសមុទ្រជប៉ុនត្រូវបានអញ្ជើញឲ្យចូលរួមជាលើកដំបូង ។
ស្របពេលជាមួយគ្នានេះ កិច្ចសន្ទនា Shangri-La ក៏អាចថាជាជំនួបផ្ទាល់លើកដំបូងរវាងប្រមុខការពារជាតិអាមេរិក និងចិនផងដែរ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មក ខណៈការផ្តោតសំខាន់គឺថាតើការចរចាទល់មុខគ្នានេះនឹងទាញឲ្យមានការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ដែរឬយ៉ាងណា ចំពេលដែលប្រទេសទាំងពីរនៅតែមានជម្លោះលើតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ។
គួរបញ្ជាក់ថា កិច្ចសន្ទនា Shangri-La នឹងរៀបចំឡើងរយៈពេល ៣ ថ្ងៃ ពោលចាប់ពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនានៅប្រទេសសិង្ហបុរី ហើយនឹងមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល មេដឹកនាំអាជីវកម្ម និងអ្នកជំនាញផ្នែកសន្តិសុខប្រហែល ៦០០ នាក់មកពីជិត ៥០ ប្រទេសនៅទូទាំងពិភពលោក ខណៈសិង្ហបុរីក៏បានដាក់ពង្រាយកងកម្លាំងការពារ និងយាមកាមយ៉ាងតឹងរ៉ឹងផងដែរ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាស៊ីអាគ្នេយ៍និងបូព៌ា រឹបអូសថ្នាំញៀនមេតំហ្វេតាមីន បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


