ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទិញយន្តហោះចម្បាំង F-35 ចំនួន ២៥គ្រឿង ពីអាមេរិក
ក្រសួងការពារជាតិអ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀងទិញយកយន្តហោះបំបាំងកាយប្រភេទ F-35 ពីសហរដ្ឋអាមេរិក ក្នុងតម្លៃ៣ពាន់លានដុល្លារ កាលពីថ្ងៃអង្គារទី៤ ខែមិថុនា ដែលមានក្រុមហ៊ុន Lockheed Martin គឺជាអ្នកផលិត។

ថវិកាដែលទិញ F-35 នេះ គឺអ៊ីស្រាអែលទទួលបានមកពីកញ្ចប់ជំនួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន ហើយការបញ្ជូនយន្តហោះចម្បាំងថ្មីឲ្យទៅអ៊ីស្រាអែល នឹងចាប់ផ្ដើមធ្វើឡើងពីឆ្នាំ២០២៨ខាងមុខ ដោយក្នុង១ឆ្នាំៗអាចផលិតរួចរាល់បានចន្លោះពី ៣ ទៅ ៥គ្រឿង។ ការទិញបន្ថែមលើកនេះ នឹងធ្វើឲ្យចំនួនសរុបនៃយន្តហោះចម្បាំងអ៊ីស្រាអែលប្រភេទ F-35 កើនឡើងដល់ ៧៥គ្រឿង បន្ទាប់ពីការទិញលើកដំបូងមានចំនួន ៥០គ្រឿងរួចមកហើយ តែបញ្ជូនទៅឲ្យអ៊ីស្រាអែលបានត្រឹម៣៩គ្រឿងសិនប៉ុណ្ណោះគិតមកទល់នឹងបច្ចុប្បន្ន។
លោក Yoav Gallant រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល បានសង្កត់ធ្ងន់លើកិច្ចព្រមព្រៀងនេះថា ការទិញយន្តហោះចម្បាំងថ្មីតំណាងឲ្យការរឹតចំណងសម្ព័ន្ធមិត្តយុទ្ធសាស្ត្រឲ្យកាន់តែល្អជាងមុនរវាងអាមេរិក និងអ៊ីស្រាអែល នៅលើឆាកអន្តរជាតិ និងតំបន់។
គួររំឭកថា អ៊ីស្រាអែល គឺជាប្រទេសទី២ហើយបន្ទាប់ពីអាមេរិក ដែលអាចទិញ និងអនុញ្ញាតឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយរបស់យន្តហោះចម្បាំង F-35 ពីក្រុមហ៊ុន Lockheed Martin។ អ៊ីស្រាអែលទទួលបាន F-35 ដំបូងចំនួន២គ្រឿង នៅក្នុងខែធ្នូ ឆ្នាំ២០១៦៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


