ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ យើងមិនដែលមានទំនាក់ទំនងពិសេសជាមួយ ដូណាល់ ត្រាំ
ទោះលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខ ក៏វាមិនមានការផ្លាស់ប្ដូរ ឬប៉ះពាល់ដល់គោលនយោបាយរុស្ស៊ីនោះដែរ។ នេះគឺជាការលើកឡើងរបស់លោក វ៉្លាឌឺមៀ ពូទីន នៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុង Saint Petersburg កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ។

មេដឹកនាំរុស្ស៊ី បានថ្លែងថា រដ្ឋាភិបាលក្រុងមូស្គូ មិនបានខ្វល់ខ្វាយរឿងបោះឆ្នោតនៅសហរដ្ឋអាមេរិក មិនថា បេក្ខភាពលោក ដូណាល់ ត្រាំ ឬក៏លោក ចូ បៃឌិន នោះទេ។ លោក ពូទីន ថា ប្រសិនបើតំណែងជាប្រធានាធិបតីអាមេរិកធ្លាក់ទៅលើលោក ដូណាល់ ត្រាំ វាក៏មិនខុសពីការដឹកនាំដោយរដ្ឋបាលលោក ចូ បៃឌិន នោះដែរ ហើយក៏មិនអាចផ្លាស់ប្ដូរអ្វីលើសលុបចំពោះរុស្ស៊ីឡើយ។
រដ្ឋាភិបាលក្រុងមូស្គូ បានបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះលោក ចូ បៃឌិន រឿងផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែន ហើយចាត់ទុកថា ទង្វើនេះកំពុងក្លាយជាការដុតបំផ្លាញប្រព័ន្ធនយោបាយអាមេរិក និងការដឹកនាំសកល។ ដោយឡែកបើចំពោះលោក ដូណាល់ ត្រាំ វិញ បើទោះជាអតីតប្រធានាធិបតីរូបនេះធ្លាប់អះអាងថា ខ្លួនអាចពន្លត់ភ្លើងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនក៏ពិតមែន ក៏លោក ពូទីន មិនបានបង្ហាញការចាប់អារម្មណ៍នោះដែរ។ លោក ពូទីន ថា “យើងមិនធ្លាប់ដែលមានទំនាក់ទំនងពិសេសជាមួយលោក ត្រាំ នោះឡើយ ប៉ុន្តែបើមែនទែនទៅ ឲ្យតែក្លាយជាប្រធានាធិបតី គាត់នឹងចាប់ផ្ដើមដាក់ចេញនូវទណ្ឌកម្មធ្ងន់ធ្ងរមកលើរុស្ស៊ី”។

មេដឹកនាំវ័យ៧១ឆ្នាំរបស់រុស្ស៊ី បានបន្ថែមទៀតថា “និយាយទៅ ខ្ញុំសូមថ្លែងដោយស្មោះត្រង់។ គ្រប់គ្នាជឿថា ក្រោយការបោះឆ្នោត វានឹងមានការផ្លាស់ប្ដូរចំពោះរុស្ស៊ី នៅក្នុងគោលការណ៍អាមេរិក តែខ្ញុំសូមនិយាយថា អត់ទេ។ យើងមិនគិតដូច្នោះទេ។ យើងគិតថា គ្មានអ្វីដែលប្លែកខ្លាំងនឹងកើតឡើងឡើយ។ គ្មាននរណាម្នាក់នៅអាមេរិកចាប់អារម្មណ៍រឿងនៅអ៊ុយក្រែនទេ។ ពួកគេចាប់អារម្មណ៍តែភាពអស្ចារ្យរបស់អាមេរិកប៉ុណ្ណោះ”៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស