ព័ត៌មានអន្ដរជាតិ
អាមេរិក អំពាវនាវឲ្យបោះឆ្នោតលើសំណើបទឈប់បាញ់នៅហ្គាហ្សាក្នុងក្រុមប្រឹក្សាសន្តិសុខ UN
សហរដ្ឋអាមេរិក កាលពីថ្ងៃទី៩ ខែមិថុនា បានស្នើសុំឲ្យមានការបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើបទឈប់បាញ់៣ដំណាក់កាលសម្រាប់សង្គ្រាមកំពុងមាននៅតំបន់ហ្គាហ្សា។ នេះបើយោងតាមលោក Nate Evans អ្នកនាំពាក្យអាមេរិកប្រចាំការនៅ UN។
លោក Evans ថា សំណើបទឈប់បាញ់៣ដំណាក់កាលនេះ ត្រូវបានប្រកាសចេញដោយលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក និងរៀបចំឡើងដោយអ៊ីស្រាអែល។ មន្ត្រីអាមេរិករូបនេះ បានរៀបរាប់ថា “ដូចដែលយើងបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀត ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងជួយឲ្យមានបទឈប់បាញ់ភ្លាមៗ ការដោះលែងចំណាប់ខ្មាំង ការដកកងកម្លាំងទ័ពអ៊ីស្រាអែលពីតំបន់ដែលមានប្រជាជនរស់នៅសម្រាប់ដំណាក់កាលដំបូង ការកើនឡើងភ្លាមៗនៃជំនួយមនុស្សធម៌ និងការស្ដារឡើងវិញនូវសេវាមូលដ្ឋាន ព្រមទាំងការឲ្យជនស៊ីវិលប៉ាឡេស្ទីនត្រឡប់ទៅកាន់ភាគខាងជើងហ្គាហ្សាវិញ រួមទាំងការត្រួសត្រាយផ្លូវឆ្ពោះទៅកាន់ភាពបញ្ចប់វិបត្តិទាំងស្រុង និងផែនការកសាងឡើងវិញដោយមានការគាំទ្រពីអន្តរជាតិក្នុងរយៈពេលច្រើនឆ្នាំ”។
លោក Evans បានបញ្ជាក់ថា អ៊ីស្រាអែល បានទទួលយកសំណើនេះរួចហើយ នៅឡើយចាំតែក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកឱកាសនិយាយចរចាប៉ុណ្ណោះជាមួយភាគីជម្លោះទាំងសងខាងម្ដងម្នាក់ៗ។
បើតាមប្រភពចេញពីអង្គការសហប្រជាជាតិ បានបង្ហើបឲ្យដឹងថា ការបោះឆ្នោតលើបទឈប់បាញ់អាចនឹងត្រូវដាក់ចូលក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្ដិសុខ នាដើមសប្ដាហ៍នេះ។
សូមបញ្ជាក់ថា អ៊ីស្រាអែល បានបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាសប៉ាឡេស្ទីន ទោះបីជាមានដំណោះស្រាយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឲ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ។
ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង ៣៧ ០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងហ្គាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ ហើយជិត ៨៤ ៥០០នាក់ ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា។
ក្នុងរយៈ៨ខែធ្លាក់ចូលក្នុងភ្លើងសង្គ្រាម តំបន់ហ្គាហ្សាដ៏ធំល្វឹងល្វើយ ត្រូវរងការបំផ្លិចបំផ្លាញយ៉ាងដំណំ បូករួមទាំងភាពជាប់គាំងនៃការដឹកជញ្ជូនចំណីអាហារ ទឹកស្អាត និងថ្នាំពេទ្យ៕
ដោយ៖ ឈាង
អានបន្ថែម៖ បទឈប់បាញ់៣ដំណាក់កាល របស់អាមេរិក សម្រាប់បិទបញ្ចប់សង្គ្រាមនៅហ្គាហ្សា មានអ្វីខ្លះ?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


