ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ចេញវីដេអូអួតពីសមត្ថភាពដ្រូនរបស់ខ្លួន អាចសណ្ដោងមនុស្ស និងបាញ់មីស៊ីល
យោធារុស្ស៊ី កំពុងសាកល្បងនូវសមត្ថភាពដ្រូនរបស់ខ្លួន សម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាមប្រយុទ្ធជាមួយអ៊ុយក្រែន។ គិតចាប់តាំងពីខែមករា ឆ្នាំ២០២៤ មកទល់នឹងពេលនេះ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម បង្អួតពីដ្រូនចំនួន២ប្រភេទហើយ ដោយដ្រូនថ្មីចុងក្រោយនេះអាចសណ្ដោងមនុស្សទៅលើអាកាសបាន។

ដ្រូនខ្នាតធំរបស់រុស្ស៊ី ត្រូវគេឲ្យឈ្មោះថា “Perun”។ រុស្ស៊ី ថា ដ្រូនប្រភេទនេះមានស្លាបចំនួន ៨ ត្រួតពីលើគ្នា ហើយមានសមត្ថភាពសណ្ដោងបានដល់ ២០០គីឡូក្រាមឯណោះ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងមូស្គូអាចដឹកជញ្ជូនសម្ភារៈយោធាទៅទ័ពជួរមុខបានយ៉ាងងាយ ជាពិសេសគឺជំនួយផ្នែកវេជ្ជសាស្ត្រ។ បន្ថែមពីនេះ វាក៏ទំនងជាអាចដឹកក្រុមទាហានរុស្ស៊ី ដើម្បីលួចវាយឆ្មក់ទ្រង់ទ្រាយតូចលើអ៊ុយក្រែនផងដែរ។
ដ្រូនមួយប្រភេទទៀតដែលធ្លាប់បង្ហាញកាលពីដើមឆ្នាំគឺជា ប្រភេទដ្រូនដែលមានស្លាបចំនួន ៤ មានបំពាក់ប្រព័ន្ធប្រឆាំងគ្រាប់មីស៊ីលរថក្រោះ ហើយវាមានសមត្ថភាពអាចបាញ់ទាំងនៅលើដី និងពេលហោះលើអាកាស។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា ដ្រូនទាំងនេះ ត្រូវបានប្រើប្រាស់បច្ចេកវិទ្យាផលិតនៅក្នុងស្រុក ដោយមិនមានការចម្លងពីបរទេសនោះទេ។
ដ្រូន Perun របស់រុស្ស៊ី ត្រូវគេចាត់ទុកថាជាគូប្រជែង និងមានភាពស្រដៀងគ្នាច្រើនទៅដ្រូន Baba Yaga របស់អ៊ុយក្រែន។ យ៉ាងណាមិញ រុស្ស៊ី បានអះអាងថា ដ្រូនរបស់ខ្លួនមានសមត្ថភាពដឹកជញ្ជូនខ្លាំងជាងដ្រូនរបស់អ៊ុយក្រែន៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


