ព័ត៌មានអន្ដរជាតិ
ទីបំផុត ផ្សារបង្គាផ្ទុះកូវីដក្នុងខេត្ត សាមុត សាខន បានបើកឡើងវិញក្រោយបិទជាង២ខែ
ផ្សារបង្គាក្នុងខេត្ត សាមុត សាខន បានបើកដំណើរការវិញហើយនៅថ្ងៃចន្ទនេះ បន្ទាប់ពីត្រូវបានបិទចាប់តាំងពីថ្ងៃទី១៩ខែធ្នូមក នៅពេលរលកនៃជំងឺកូវីដ១៩ បានចាប់ផ្តើមផ្ទុះចេញពីទីនោះ។

ផ្សារនេះមានសភាពអ៊ូអរមុនពេលថ្ងៃរះ ដោយសម្បូរទៅដោយអ្នកទិញនិងពលករចំណាកស្រុក។
ពួកគេទាំងអស់ ត្រូវតែអនុវត្តឲ្យបានតឹងរ៉ឹងនូវវិធានការ ការពារការរីករាលដាលនៃវីរុស។

ឡានដឹកគ្រឿងសមុទ្រទៅកាន់ទីផ្សារ ហើយយានយន្តរបស់អ្នកលក់និងអ្នកទិញ ត្រូវតែឆ្លងកាត់ចំណុចត្រួតពិនិត្យ។ កម្តៅរបស់មនុស្ស ត្រូវបានវាស់ហើយពួកគេត្រូវតែបង្ហាញភស្តុតាងថា ពួកគេបានធ្វើតេស្តរកជំងឺកូវីដ១៩រួចហើយ។
ករណីលើកលែងគឺបុគ្គលិកទីផ្សារ។ រដ្ឋបាលទីផ្សារបានចេញលិខិតបញ្ជាក់ថា ពួកគេបានឆ្លងកាត់ការពិនិត្យសុខភាពរួចហើយ។

កម្មករចំណាកស្រុកទាំងអស់នៅតាមផែត្រីនិងបង្គា ត្រូវតែពាក់ម៉ាស់និងឧបករណ៍ការពារដូចជាស្រោមដៃ ស្បែកជើងកៅស៊ូនិងអៀមកៅស៊ូ ស្របតាមស្តង់ដារដែលកំណត់ដោយក្រសួងសុខាភិបាល។
អ្នកទិញឬអ្នកនេសាទ ដែលនាំបង្គានិងត្រីពីកសិដ្ឋានរបស់ពួកគេមកលក់នៅលើទីផ្សារ ម្នាក់ៗទទួលបានប័ណ្ណតម្រង់ជួរ ហើយត្រូវរង់ចាំនៅកន្លែងដែលមានកន្លែងអង្គុយជាជួរ ស្របនឹងគោលការណ៍គម្លាតសង្គម។

អាហារសមុទ្រ ត្រូវបានតម្រៀបដោយកម្មករនៅតាមទីតាំងដែលមានអនាម័យត្រឹមត្រូវ។
អាជីវករនិងម្ចាស់តូបត្រីនិងបង្គា សុទ្ធតែបានសម្តែងនូវក្តីរីករាយដែលនៅទីបំផុត ផ្សារនេះបានបើកដំណើរការឡើងវិញបន្ទាប់ពី បិទអស់រយៈពេលជាង១០សប្តាហ៍។

ពួកគេធានាថា ពួកគេនឹងអនុវត្តយ៉ាងតឹងរ៉ឹងនូវរាល់វិធានការប្រឆាំងជំងឺកូវីដ១៩ ហើយសង្ឃឹមថា សេដ្ឋកិច្ចរបស់ខេត្ត សាមុត សាខន នឹងងើបឡើងវិញក្នុងពេលឆាប់ៗនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


