ព័ត៌មានអន្ដរជាតិ
ស្រ្តី អាមេរិក ម្នាក់បំពុលប្ដី ដោយសារខឹងមិនសរសើរដែលនាងខំរៀបចំខួបកំណើតឲ្យ
កាលពីថ្ងៃទី ០២ ខែកក្កដា គេហទំព័រ odditycentral បានរាយការណ៍មកថា ស្ត្រីរដ្ឋមីសសួរីម្នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីប្តីរបស់នាងដាក់ពាក្យប្ដឹងដោយសង្ស័យប្រពន្ធខ្លួនលួចបំពុលគាត់តាមរយៈទឹកផឹកដែលដាក់ក្នុងទូទឹកកក។
មែនទែនទៅ រឿងរ៉ាវនេះបានបានកើតឡើងនៅថ្ងៃទី ២៤ ខែមិថុនាមកម៉្លេះ នៅពេលដែលបុរសជាស្វាមីបានកត់សម្គាល់ឃើញថាភេសជ្ជៈរបស់គាត់នៅក្នុងទូទឹកកកមានរសជាតិខុសពីមុន ហើយភ្លាមៗបន្ទាប់ពីគាត់បានផឹក គាត់បែរជាមានអាការ រាគ និងក្អួតធ្ងន់ធ្ងរ។

ជនរងគ្រោះបានបន្ថែមថា គាត់បានចាប់ផ្តើមកត់សំគាល់ថារសជាតិនៃភេសជ្ជៈនៅក្នុងទូទឹកកកគឺប្លែក តាំងពីថ្ងៃទី ០១ ខែឧសភាមកម្ល៉េះ ប៉ុន្តែគាត់មិនខ្វល់ថាវាជាអ្វីនោះទេ។ បន្ទាប់ពី ២-៣ សប្តាហ៍គាត់ចាប់ផ្តើមក្អួត ឡើងស្លសពណ៌ត្នោត ហើយមានរាគធ្ងន់ធ្ងរ និងឈឺបំពង់កខ្លាំង បន្ទាប់មកនៅពេលមួយ គាត់បានកត់សម្គាល់ឃើញថា រាល់ពេលដែលគាត់ផឹកទឹកមួយប្រភេទនេះនៅខាងក្រៅផ្ទះ វាមានរសជាតិធម្មតា ចំណែកឯដបនៅក្នុងទូរទឹកកករបស់គាត់មានរសជាតិប្លែកដូចគ្នា។
ក្រោយមក ដោយការសង្ស័យថាមាននរណាម្នាក់ដាក់អ្វីមួយក្នុងភេសជ្ជៈដែលខ្លួនចូលចិត្ត ជនរងគ្រោះបានសម្រេចចិត្តពិនិត្យមើលប្រព័ន្ធកាមេរ៉ាសុវត្ថិភាព។ គាត់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញប្រពន្ធរបស់គាត់ Michelle យកដបពីរលីត្រនៃ Diet Mountain Dew ចេញពីទូទឹកកកនិងដបថ្នាំសំលាប់ស្មៅ Roundup ចូលទៅក្នុងផ្ទះ ហើយត្រលប់មកវិញដោយដាក់ភេសជ្ជៈទៅកន្លែងដើមវិញ។
ព្រោះតែខ្លាចស្លាប់បុរសជាប្តីបានរាយការណ៍ និងនាំយកឃ្លីបវីដេអូពីកាមេរ៉ា CCTV ទុកជាភស្តុតាង។ ប្តីជឿថា មូលហេតុដែលប្រពន្ធធ្វើបែបនេះ ដោយសារតែនាងកំពុងបោកប្រាស់គាត់ និងចង់កម្ចាត់ ឬចង់បានប្រាក់ធានារ៉ាប់រងអាយុជីវិតរបស់គាត់ដែលមានចំនួន ៥០០,០០០ ដុល្លារ។ ភ្លាមៗ ប៉ូលិសបានកោះហៅ Michelle ឲ្យធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗ។ ក្នុងអំឡុងពេលសាកសួរលើកដំបូង ស្រ្តីជាភរិយាបានបដិសេធថាមិនបានបំពុលភេសជ្ជៈរបស់ប្តីទេ ផ្ទុយទៅវិញនាងបានអះអាងថាខ្លួនកំពុងផ្សំ Mountain Dew ជាមួយ Round Up ដើម្បីសាកល្បងរូបមន្តថ្នាំសម្លាប់ស្មៅថ្មីដែលនាងបានរកឃើញនៅលើ Pinterest តែប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ នៅពេលដែលប៉ូលិសបង្ហាញឃ្លិបវីដេអូពីកាមេរ៉ា CCTV ទីបំផុតនាងបានដាច់ចិត្តសារភាពពីមូលហេតុដែលខ្លួនជ្រុលដាក់ថ្នាំចង់សម្លាប់ប្ដីថា នេះក៏ព្រោះតែនាងមិនពេញចិត្តនឹងប្តីដែលមិនលើកសរសើរដែលនាងខំរៀបចំពិធីខួបកំណើតគម្រប់៥០ឆ្នាំឲ្យគាត់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រាល់ពេលដែលប្តីរបស់នាងលើកឡើងថាគាត់មិនស្រួលខ្លួន Michelle តែងតែប្រាប់ថា គាត់ប្រហែលជាមាន COVID ហើយត្រូវនៅឲ្យឆ្ងាយពីចៅៗ ទោះបីជាដឹងយ៉ាងច្បាស់ថានាងកំពុងបំពុលគាត់ក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរស បារាំង ម្នាក់ជម្នះកែប្រែរាងកាយដូចមនុស្សក្រៅភព មិនខ្វល់អ្នករិះគន់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


