ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ឧស្សាហកម្មការពារជាតិរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេចអស់ហើយ ក្នុងការចាប់ផ្តើមផលិតមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លី ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក។

សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យមសម័យសង្រ្គាមត្រជាក់ (INF) បានហាមឃាត់ប្រព័ន្ធទាំងនេះ ប៉ុន្តែសហរដ្ឋអាមេរិក បានដកខ្លួនចេញបាត់ទៅហើយ នៅក្នុងឆ្នាំ២០១៩ ដូច្នេះ ទីក្រុងមូស្គូ អះអាងថា ខ្លួនអាចគោរពតាមកិច្ចព្រមព្រៀងនេះបាន លុះត្រាតែភាគីអាមេរិក គោរពដែរ។
ថ្លែងក្រោយកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង អាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន លោកពូទីនលើកឡើងថា “ដូចដែលខ្ញុំនិយាយអ៊ីចឹង ទាក់ទងនឹងការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញានេះនិងការប្រកាសថាពួកគេកំពុងចាប់ផ្តើមផលិតមីស៊ីល, យើងក៏ចាត់ទុកខ្លួនយើងថា មានសិទ្ធិចាប់ផ្តើមការស្រាវជ្រាវ អភិវឌ្ឍ និងការផលិតនាពេលអនាគតដែរ។ យើងកំពុងធ្វើការស្រាវជ្រាវ និងអភិវឌ្ឍមីស៊ីលប្រភេទនេះ ហើយយើងត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមផលិតវា។ ជាគោលការណ៍ យើងណែនាំដល់ឧស្សាហកម្មរបស់យើងរួចហើយ”។

សូមបញ្ជាក់ថា សន្ធិសញ្ញា INF ឆ្នាំ១៩៨៧ បានហាមប្រាមទាំងសហរដ្ឋអាមេរិក និងសហភាពសូវៀតពីការផលិត និងបាញ់បង្ហោះមីស៊ីលផ្លោងព្រមទាំងមីស៊ីលបាញ់លើដីគោក ក៏ដូចជាមីស៊ីលដែលមានរយៈចម្ងាយចន្លោះពី៥០០ទៅ៥ ៥០០គីឡូម៉ែត្រផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ សន្ធិសញ្ញានេះមិនហាមឃាត់មីស៊ីលបាញ់លើអាកាសឬបាញ់ចេញពីសមុទ្រ ដែលមានរយៈចម្ងាយដូចគ្នានេះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


