ព័ត៌មានអន្ដរជាតិ
ចិន គំរាមអាមេរិក ក្រោយនាំមីស៊ីលមក អាស៊ីប៉ាស៊ីហ្វិក
តាមការចុះផ្សាយរបស់ RT, អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែមេសាថា ទីក្រុងប៉េកាំង សូមប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់ទីក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយនឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីរារាំងសហរដ្ឋអាមេរិក កុំឲ្យមករញ៉េរញ៉ៃក្នុងសមុទ្រចិនខាងត្បូង។

ជុំវិញការដែលសហរដ្ឋអាមេរិកនាំមីស៊ីលមកធ្វើសមយុទ្ធនៅហ្វីលីពីន, លោក Wu និយាយថា ទីក្រុងប៉េកាំង សូមប្រឆាំងដាច់ខាតចំពោះការដាក់ពង្រាយអាវុធអាមេរិកបែបនេះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយសង្កត់ធ្ងន់ថា សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនៃប្រទេសក្នុងតំបន់និងបំផ្លាញសន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់ផងដែរ ហើយច្បាស់ណាស់ ចិននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ជាទីបំផុត”។
លោកបន្តថា ចិនមើលឃើញការពង្រឹងចំណងការទូតរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន គឺជាអាជីវកម្មរបស់ប្រទេសទាំងពីរ តែយ៉ាងណា ទំនាក់ទំនងបែបនេះ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិនឬប្រទេសណាមួយឡើយ ជាពិសេសមិនត្រូវធ្វើឲ្យអន្តរាយដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ ដាច់ខាត។

តាមការបញ្ជាក់ពីលោក Wu, “យោធាចិននឹងបន្តយកចិត្តទុកដាក់ខ្លាំងបំផុត ចំពោះស្ថានភាពនៅក្នុងតំបន់ ព្រមទាំងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ហើយនឹងមិនអនុញ្ញាតឲ្យភាគីពាក់ព័ន្ធណាមួយ បង្កជម្លោះនៅសមុទ្រចិនខាងត្បូងបានឡើយ”។
ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុតជាមួយហ្វីលីពីនចាប់តាំងពីសង្គ្រាមត្រជាក់ នៅសមុទ្រចិនខាងត្បូងកាលពីដើមសប្តាហ៍នេះ។
សមយុទ្ធនេះមានឈ្មោះ Balikatan ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី១០ខែឧសភា ហើយត្រូវគេនិយាយថា មានទាហានអាមេរិកជាង ១១ ០០០ នាក់ និងទាហានហ្វីលីពីន ៥ ០០០ នាក់ចូលរួម។ មិនត្រឹមប៉ុណ្ណឹង នាវាចម្បាំងបារាំង ក៏ដូចជាកងទ័ពមកពីប្រទេសបារាំង និងអូស្ត្រាលី ក៏ចូលរួមក្នុងសមយុទ្ធនេះដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


