ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ អាមេរិក ជាដើមហេតុ បង្កឲ្យមានជម្លោះនៅអ៊ុយក្រែន
ថ្លែងចេញពីកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) ក្នុងទីក្រុងអាស្តាណា នៃប្រទេសកាហ្សាក់ស្ថាន, ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចង្អុលចំមុខអាមេរិក ថាជាដើមហេតុបង្កឲ្យមានជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកក្កដា ឆ្នាំ២០២៤។

លោក ពូទីន លើកឡើងថា រុស្ស៊ីនឹងបន្តតស៊ូមតិសម្រាប់ដំណោះស្រាយដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន ថ្វីបើការពិតគឺថា វិបត្តិនេះត្រូវបានបង្កឡើងដោយសកម្មភាពរបស់សហរដ្ឋអាមេរិកក៏ដោយ។ ទីក្រុងមូស្គូ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់ខ្លួន ក្នុងការបើកប្រតិបត្តិការវាយលុកអ៊ុយក្រែន គឺបង្ខំចិត្តធ្វើដោយសារតែមហិច្ឆតារបស់ប្រទេសនេះ ចង់ក្លាយជាផ្នែកមួយនៃអង្គការណាតូ ក៏ដូចជាសង្រ្គាមប្រឆាំងប្រជាជន Donbass ផងដែរ។
មិនត្រឹមប៉ុណ្ណឹង លោក ពូទីន សង្កត់ធ្ងន់ថា ទីក្រុងមូស្គូ បានដាក់ចេញនូវសំណើជាក់លាក់ម្តងហើយម្តងទៀតសម្រាប់ដំណោះស្រាយបញ្ហាអ៊ុយក្រែន ប៉ុន្តែសំណើទាំងនោះ មិនត្រូវបានទីក្រុងកៀវនិងអ្នកគាំទ្ររបស់ខ្លួនអើពើឡើយ ហើយថែមទាំងច្រានចោលទៀតផង។

រុស្ស៊ីបានបង្ហាញផែនការចុងក្រោយរបស់ខ្លួនកាលពីខែមុន ហើយពេលនោះបើទីក្រុងកៀវ និងអ្នកគាំទ្រលោកខាងលិចទទួលយក វាប្រហែលបញ្ចប់អរិភាពភ្លាមៗ ជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ និងចាប់ផ្តើមការចរចាបានបាត់ទៅហើយ។
សូមបញ្ជាក់ជាថ្មី រុស្ស៊ី បានបើកប្រតិបត្តិការយោធាប្រឆាំងរដ្ឋាភិបាលទីក្រុងកៀវ ក្នុងខែកុម្ភៈឆ្នាំ ២០២២ ដោយលោក ពូទីន បញ្ជាក់ថា ទីក្រុងមូស្គូមានគោលបំណងចង់ឲ្យអ៊ុយក្រែនធ្វើវិយោធកម្ម និងការធានាថា ទីក្រុងកៀវ នឹងមិនចូលរួមជាមួយណាតូ ឬប្លុកយោធាប្រឆាំងរុស្ស៊ីណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ត្រៀមផលិតមីស៊ីល ដែលហាមឃាត់ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


