ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បើកការស៊ើបអង្កេតលើបុគ្គលរដ្ឋ៦នាក់ ជុំវិញរឿងលួចផលិតមាសជាង១០០តោន
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មមួយ ពាក់ព័ន្ធនឹងការលួចផលិតមាសដុំខុសច្បាប់ចំនួន ១០៩តោន នៅឯក្រុមហ៊ុនរ៉ែមាសរដ្ឋឈ្មោះថា Aneka Tambang ឬហៅថា Antam ក្នុងរយៈពេល១២ឆ្នាំកន្លងទៅ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Jakarta Globe នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ២០២៤ អតីតបុគ្គលិករដ្ឋ៦រូប ដែលមានមុខតំណែងជាក្រុមអ្នកគ្រប់គ្រង និងបន្សុតរ៉ែមាសនៃក្រុមហ៊ុន Antham បានលួចផលិតមាសខុសច្បាប់នៅចន្លោះឆ្នាំ២០១០ ដល់ឆ្នាំ២០២២។ ជនសង្ស័យទាំង៦រូប បានសហការគ្នាក្នុងការលួចផលិតដុំមាស ដោយប្រើស្លាកយីហោ Antham ដោយខុសច្បាប់។
លោក Harli Siregar អ្នកនាំពាក្យការិយាល័យអគ្គមេធាវីឥណ្ឌូណេស៊ី បាននិយាយថា មានការរឹបអូសមាសដុំបានចំនួន ៧,៧គីឡូក្រាមពីជនសង្ស័យ ហើយក៏មានការស៊ើបសួរចម្លើយពីសាក្សីប្រមាណ ១០០នាក់ផងដែរ។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលអាចផលិតមាសបានច្រើនជាងគេនៅលើពិភពលោក។ កាលពីឆ្នាំ២០២៣កន្លងទៅ ការផលិតមាសនៅឥណ្ឌូណេស៊ី មានចំនួនប្រមាណជា ១១០តោន។ អំឡុងពេល១ទសវត្សរ៍ចុងក្រោយនេះ ការផលិតមាសបានច្រើនបំផុតនៅឥណ្ឌូណេស៊ី គឺនៅអំឡុងឆ្នាំ២០១៩ ដែលចំនួនមាសផលិតបានមានដល់ ១៣៩តោន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


