Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន​ជប៉ុន​បន្ត​ធ្លាក់​ចុះ​១៥​ឆ្នាំ​ជាប់ៗ​គ្នា បង្ក​ជា​បញ្ហា​ប្រឈម​ធំៗ​ចំនួន​២

បានផុស

នៅ

ឆ្នាំ​២០២៣ គឺ​ជា​កំណត់​ត្រា​ថ្មី​សម្រាប់​ជប៉ុន ដែល​​មាន​ការ​ធ្លាក់ចុះ​ចំនួន​ប្រជាជន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក បើ​គិត​ចាប់​​តាំង​​ពី​ទស្សវត្សរ៍​ឆ្នាំ​១៩៦០។ តួ​លេខធ្លាក់​ចុះ​នេះ បាន​ក្លាយ​ជា​ការ​ដាក់​សម្ពាធ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​សន្តិសុខ​សង្គម​របស់​ជប៉ុន ក៏​ដូចជា​​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ការងារ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រជាជន​ជប៉ុន បាន​ធ្លាក់​ចុះ​ចំនួន ៨៦១ ០០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០២៣ ដែល​ធ្វើ​ឲ្យ​ចំនួន​ប្រជាជន​សរុប​នៅ​ក្នុង​ប្រទេស​អាស៊ី​មួយ​នេះ​​នៅ​សល់​ត្រឹម​តែ ១២១,៦​លាន​នាក់​​​ប៉ុណ្ណោះ។ បើ​យោង​តាម​ក្រសួង​កិច្ចការ​ផ្ទៃ​ក្នុង​ជប៉ុន វា​ជា​ការ​ធ្លាក់​ចុះ​រយៈពេល​១៥​ឆ្នាំ​ជាប់ៗ​គ្នា។

ដោយឡែក ចំនួន​ប្រជាជន​បរទេស​ដែល​ទៅ​​នៅ​ជប៉ុន បាន​កើន​ឡើង​​​ជា​លើក​ដំបូង​ដល់​ចំនួន ១១% ដែល​ចំនួន​សរុប​បច្ចុប្បន្ន​មាន​​ប្រមាណ ៣​លាន​នាក់។ យ៉ាង​ណា​មិញ តួ​លេខ​នេះ​មិន​អាច​ជួយ​បង្គ្រប់​នៃ​លំហូរ​ធ្លាក់​ចុះ​នៃ​ជនជាតិ​ជប៉ុន​បាន​នោះ​ឡើយ ខណៈ​ដែល​ចំនួន​​សរុប​ជនជាតិ​ជប៉ុន​បាន​​បន្ត​ធ្លាក់​ចុះ​​ដល់ ០,៤%​ឯណោះ។

ការថយចុះចំនួនប្រជាជន បាន​បង្កបញ្ហាប្រឈមជាច្រើនសម្រាប់ជប៉ុន រួម​ទាំង​កង្វះ​ខាត​កម្លាំងពលកម្មផងដែរ ខណៈអត្រាអ្នកអត់ការងារធ្វើរបស់ជប៉ុនមានមិនដល់ ៣% ដែលជាកម្រិតទាបបំផុតក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ អាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរនៃ​កង្វះខាត​កម្លាំងពលកម្ម។ នៅ​ក្នុង​វិស័យ​សេវាកម្ម មនុស្ស​ម្នាក់​នៅ​ជប៉ុន​មាន​ឱកាស​ការងារ​ដល់​ជិត​៣​កន្លែង​ឯណោះ ហើយ​កន្លែង​ដែល​ខ្វះខាត​កម្លាំង​ច្រើន​ជាង​គេ​គឺ​ក្រុមហ៊ុន​សំណង។

យោងតាមរបាយការណ៍របស់​ក្រុមហ៊ុន​ស្រាវជ្រាវ Teikoku Databank ក្រុមហ៊ុនចំនួន២៦០​នៅ​ជប៉ុន បានក្ស័យធននៅឆ្នាំ២០២៣ ដោយសារពួកគេមិនអាចរកបានបុគ្គលិកគ្រប់គ្រាន់ ដើម្បីបន្ត​ប្រតិបត្តិការ។

​សម្រាប់​ឆ្នាំ​២០២៣ ប្រជាជន​ជប៉ុន ដែល​ដល់​វ័យ​ធ្វើការ​ មាន​ចំនួន​ស្ទើរ​តែ​ដូចគ្នា បើ​ធៀប​នឹង​ឆ្នាំ​២០២២​កន្លង​ទៅ ថ្វីដ្បិត​​មាន​​កំណើន​ជន​បរទេស​មួយ​ចំនួន​ចូល​ទៅ​ធ្វើការ​​​នៅ​​ក្នុង​ប្រទេស​ជប៉ុន​ក៏​ដោយ។

ក្តីបារម្ភមួយទៀត​សម្រាប់​ជប៉ុន គឺសម្ពាធលើប្រព័ន្ធសន្តិសុខសង្គមរបស់ប្រទេសជាតិ ដោយអ្នកបង់ពន្ធ​កាន់​តែ​មាន​ចំនួន​តិចជាងមុន សម្រាប់​គាំទ្រដល់ការកើនឡើងនៃចំនួន​ជន​ចាស់​ជរា។ សេដ្ឋកិច្ចវិទូ​ជប៉ុន លោក Takero Doi បាន​ព្យាករ​កាល​ពី​​ឆ្នាំ​២០១៨​កន្លង​ទៅ​ថា ចំណូលពន្ធ និងចំណូល​បាន​ពី​ធានារ៉ាប់រងរបស់ជប៉ុន នឹងថយចុះប្រហែល ១០%​ នៅឆ្នាំ២០៤០​ខាង​មុខ ដែល​នោះទំនងធ្វើឲ្យ​កាន់តែ​មាន​ភាព​ស្មុគស្មាញសម្រាប់ការផ្តល់ហិរញ្ញប្បទានពង្រីកការចំណាយសន្តិសុខសង្គម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម