Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ត្បូង ព្រមាន​ថា កូរ៉េ​ខាង​ជើង​អាច​បាញ់​មីស៊ីល​កៀក​ពេល​បោះឆ្នោត​នៅ​អាមេរិក

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ទំនង​ជា​អាច​​ពិចារណា​បាញ់​សាកល្បង​មីស៊ីល​​នុយក្លេអ៊ែរ​របស់​ខ្លួន កៀក​​ពេល​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នា​ខែ​វិច្ឆិកា​ខាង​មុខ បន្ទាប់​ពី​​លោក គីម ជុងអ៊ុន មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​បាន​បង្ហាញ​ពី​​​សមត្ថភាព​ក្បាល​គ្រាប់​ថ្មី​បំពាក់​លើ​មីស៊ីល ដែល​អាច​មាន​សមត្ថភាព​​វាយ​ប្រហារ​ដល់​ទឹក​ដី​អាមេរិក និង​បណ្ដា​សម្ព័ន្ធមិត្ត​អាមេរិក​​នៅ​ក្នុង​តំបន់​អាស៊ី។ នេះ​បើ​យោង​តាម​ការ​​លើក​ឡើង​របស់​លោក Shin Wonsik រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ​នៅ​​ទីក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា ក្នុង​ពេល​កំពុង​ចុះ​កិច្ចព្រមព្រៀង​កិច្ច​សហ​ប្រតិបត្តិការ​​​សន្តិសុខ​ជាមួយ​ជប៉ុន និង​​សហរដ្ឋ​អាមេរិក។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shin បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​អាច​បាញ់​សាកល្បង​មីស៊ីល​​មុន​ឬ​ក្រោយ​ពេល​​​អាមេរិក​បោះឆ្នោត​រើស​ប្រធានាធិបតី​ថ្មី​ ដើម្បី​​បង្ហាញ​ពី​អនុភាព​របស់​ខ្លួន​ប្រឆាំង​នឹង​​​ប្រទេស​មហា​អំណាច។ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង តែង​មាន​ទម្លាប់​​បង្ក​រឿង​​​នៅ​រាល់​ពេល​​មាន​ព្រឹត្តិការណ៍​នយោបាយ​​សំខាន់ៗ​លើ​ពិភពលោក។

ពេល​លោក ដូណាល់ ត្រាំ ធ្វើ​ជា​ប្រធានាធិបតី​អាមេរិក​កាល​ពី​អាណត្តិ​មុន​ កូរ៉េ​ខាង​ជើង​​ធ្លាប់​បាន​បដិសេធ​​​​នូវ​ការ​អះអាង​របស់លោក ត្រាំ ដែល​ថា​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក គីម ជុងអ៊ុន។ លុះ​ដល់​ពេល​លោក ចូ បៃដិន ឡើង​កាន់​តំណែង​បន្ត​ កូរ៉េ​ខាង​ជើង​រឹត​តែ​មាន​​ទំនាក់ទំនង​មិន​ល្អ​ថែម​ទៀត​ជាមួយ​​អាមេរិក ហើយ​បាន​ប្រកាស​​មិន​ចូលរួម​​បន្ត​កិច្ច​ចរចា​លើ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​​ដែល​​បាន​ជាប់គាំង​អស់​រយៈពេល​ជា​​យូរ​ណាស់​មកហើយ។

កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៧ កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​​​គ្រាប់​បែក​បរមាណូ​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្លួន ដែល​មាន​ថាមពល​ផ្ទុះ​​ចន្លោះ​ពី ១២០​ទៅ​២៥០​គីឡូ​តោន។ វិទ្យាស្ថាន​​​កូរ៉េ​ខាង​ត្បូង​សម្រាប់​ការ​​វិភាគ​​​ការពារ​ជាតិ បាន​និយាយ​កាល​ពី​ឆ្នាំ​២០២៣​ថា កូរ៉េ​ខាង​ជើង​អាច​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​​បែប​នេះ​​ប្រមាណ​ពី ៨០​ទៅ​៩០​គ្រាប់ ហើយ​លោក គីម ជុងអ៊ុន គ្រោង​​​​បង្កើន​​ឲ្យ​បាន​ពី ១០០​ទៅ​៣០០​គ្រាប់​​​នា​ពេល​ខាង​មុខ។

ជា​វិធានការ​ទប់ស្កាត់ អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​​ចាប់​ផ្ដើម​សហការ​គ្នា​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០២៣ ដើម្បី​ផ្ដល់​ដំណឹង​ឲ្យ​គ្នា​​​​ភ្លាមៗ​ពាក់ព័ន្ធ​នឹង​​ការ​បាញ់​មីស៊ីល​របស់​ក្រុង​ព្យុងយ៉ាង​ និង​​បង្កើត​និតីវិធី​​​​ប្រតិបត្តិការ​ស្ដង់ដារ​​មួយ​សម្រាប់​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន៕

ដោយ៖ ឈាង​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៣ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម