ព័ត៌មានអន្ដរជាតិ
ក្តីសង្ឃឹម! ៧ប្រទេស ចាប់ដៃគ្នា ធ្វើតេស្តថ្នាំព្យាបាលជំងឺមហារីកសួត ដំបូងបង្អស់លើលោក
នេះជាដំណឹងល្អមួយ ដែលក្រុមអ្នកវិទ្យាសាស្រ្ត បានចាប់ផ្តើមធ្វើតេស្តថ្នាំចាក់ប្រភេទ mRNA ព្យាបាលជំងឺមហារីកសួត ដំបូងបង្អស់លើពិភពលោក។

ថ្នាំ BNT116 របស់ក្រុមហ៊ុន BioNTech គឺត្រូវបានបង្កើតឡើងក្នុងគោលបំណង ប្រយុទ្ធប្រឆាំងកោសិកាមហារីកសួតទូទៅបំផុត ឬគេស្គាល់ថា NSCLC។ ថ្នាំនេះ នឹងបង្កើតប្រព័ន្ធភាពស៊ាំ ហើយទៅកម្ចាត់កោសិកាមហារីកនិងទប់ស្កាត់ការកើតឡើងវិញនូវដុំសាច់មហារីក។
តាមការចុះផ្សាយរបស់ Guardian កាលពីថ្ងៃសុក្រទី២៣ខែសីហាឆ្នាំ២០២៤, ការសាកល្បងដំណាក់កាលទីមួយ កំពុងធ្វើឡើងនៅមន្ទីរពិសោធន៍៣៤កន្លែង ទូទាំងប្រទេសចំនួន៧ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ អេស្ប៉ាញ និងតួកគី។

ក្នុងការធ្វើតេស្តនេះដែរ មានការចូលរួមពីសំណាក់អ្នកជំងឺមហារីកសួតដំណាក់កាលដំបូងរហូតដល់ធ្ងន់ធ្ងរប្រហែល១៣០នាក់ ខណៈអ្នកត្រូវធ្វើតេស្តមុនគេ គឺជាអ្នកជំងឺជនជាតិអង់គ្លេសឈ្មោះ Janusz Racz អាយុ៦៧ឆ្នាំ។
ជុំវិញការធ្វើតេស្តនេះ អ្នកជំនាញឈ្មោះ Siow Ming Lee នៃមន្ទីរពេទ្យ University College London មើលឃើញថា វាជាការចាប់ផ្តើមនៃ «យុគសម័យថ្មីដ៏គួរឲ្យរំភើប» ក្នុងការស្រាវជ្រាវជំងឺមហារីក ឈានទៅរកការព្យាបាលទ្រង់ទ្រាយធំ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តមិនទាន់បញ្ជាក់ច្បាស់ទេថាតើ ការធ្វើតេស្តដំណាក់កាលបន្តបន្ទាប់នឹងធ្វើឡើងនៅពេលណា។
សូមបញ្ជាក់ថា មួយឆ្នាំៗ មានអ្នកជំងឺមហារីកស្លាប់ប្រមាណ១.៨លាននាក់ ហើយក្នុងចំណោមនោះ អ្នកកើតជំងឺមហារីកសួតគឺស្លាប់ច្រើនជាងគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្រាប់ឲ្យពិភពលោក ត្រៀមទទួលដំណឹងល្អ អំពីថ្នាំព្យាបាលជំងឺមហារីក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


