ព័ត៌មានអន្ដរជាតិ
រលកទី២ នៃកូវីដ ១៩ ជំរុញឲ្យប្រជាជាតិធំៗនៅអឺរ៉ុប ប្រកាសអាសន្នជាថ្មី
ស្របពេលពិភពលោកកំពុងតាមដានស្ថានការណ៍បោះឆ្នោតប្រធានាធិបតីនៅអាមេរិក ចក្រភពអង់គ្លេសឯណេះវិញ នៅថ្ងៃព្រហស្បត្តិ៍នេះ បានសម្រេចបិទប្រទេសជាថ្មី ដូចគ្នាទៅនឹងបណ្តាប្រជាជាតិផ្សេងទៀតនៅអឺរ៉ុប ដោយសារការរាតត្បាតជំងឺកូវីដ ១៩ រលកទី២ កាន់តែកើនខ្លាំង និងមានករណីស្លាប់យ៉ាងច្រើនទូទាំងទ្វីបអឺរ៉ុបតែម្តង។

ការរឹតបន្តឹងបិទប្រទេសរបស់អង់គ្លេស ធ្វើក្រោយប្រជាជាតិធំៗផ្សេងទៀត រាប់ទាំងបារាំង អាល្លឺម៉ង់ និងអ៊ីតាលី កាលពីចុងសប្តាហ៍មុន បានប្រកាសជាតំបន់ក្រហម (តំបន់គ្រោះថ្នាក់នៃជំងឺកូវីដ ១៩) ខណៈចាប់ពីយប់រំលងអធ្រាតថ្ងៃព្រហស្បត្តិ៍នេះ គ្រប់ភោជនីយដ្ឋាន បារ និងអាជីវកម្មមិនចាំបាច់ ទូទាំងចក្រភពអង់គ្លេស ត្រូវបិទទ្វាររហូតដល់ថ្ងៃ ២ ធ្នូ ឆ្នាំ២០២០។
ថ្លែងក្នុងអង្គប្រជុំសភា លោកនាយករដ្ឋមន្ត្រី Boris Johnson បាននិយាយថា លោកកំពុងតទល់ជាមួយទិន្និន័យរបស់សេវាសុខភាពជាតិអង់គ្លេស NHS ដែលទំនងខុសពីតួលេខពិតនៃកើនឡើងអត្រាឆ្លងកូវីដ ១៩។ លោកថា រលកទី២ អាចកាន់តែខ្លាំង ពិសេសអំឡុងនិទាឃរដូវ ដោយចំនួនអ្នកជំងឺកូវីដ ១៩ កំពុងកើនខ្លាំងតាមបណ្តាមន្ទីរពេទ្យធំៗជាច្រើន គឺខ្ពស់ជាអត្រាអ្នកជំងឺកាលពីរលកទី១ ទៅទៀត។
កាលពីថ្ងៃពុធ អង់គ្លេសរកឃើញអ្នកឆ្លងថ្មី ២៥ ១៧៧នាក់ ស្លាប់ ៤៩២នាក់ ខណៈកំណើនអ្នកចូលព្យាបាលកមាន ១២ ៣២០នាក់។
ជាមួយគ្នានេះ តួលេខឆ្លងថ្មីទូទាំងតំបន់អឺរ៉ុប កើនដល់ ២២% ខណៈតួលេខស្លាប់ កើន ៤៣% ត្រឹមរយៈពេល ៧ថ្ងៃចុងក្រោយ។ នេះបើយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក៕
ប្រែសម្រួល៖ សុភា
ប្រភព៖ CNN
អត្ថបទក្តៅ៖

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង១ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ