សន្តិសុខសង្គម
អភិបាលរាជធានីឱ្យដាក់ផែនការទៅមេភូមិនិងពលរដ្ឋសហការបង្ក្រាបការជក់ VAP របស់សិស្សសាលា
អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាទៅរដ្ឋបាលខណ្ឌទាំង១៤ ត្រូវប្រជុំដាក់ផែនការទៅឱ្យមេភូមិ និងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់សហការពិនិត្យតាមដាន និងបង្ក្រាបការជក់ ស៊ីហ្សា (VAP) របស់សិស្សនៅតាមសាលារៀន និងកន្លែងសប្បាយឱ្យអស់។

ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មកពីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដែលត្រូវការមើលថែទាំឱ្យបានល្អដើម្បីជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបន្ថែមថា៖ «បើពួកគាត់កំពុងពេញកម្លាំង បែរជាឈឺ តើយើងមានកម្លាំងឯណាដើម្បីជួយជាតិ រឿងនេះមន្ទីរអប់រំ យុវជន និងកីឡា ត្រូវមើលការងារនេះឱ្យបានល្អ»។
លោកអភិបាលក៏បញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ ត្រូវចុះពិនិត្យជាប្រចាំ ត្រូវយកស្លាកសញ្ញាហាមជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា (VAP) នៅតាមហាងនានា ជាពិសេសនៅហាងបារាំង។ លោកថា បើចង់ធ្វើអភិបាលខណ្ឌត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ចគ្មានគិតថ្ងៃសៅរ៌ និងអាទិត្យនោះទេ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


