កីឡា
ក្តៅៗ! កីឡាករឆ្នើមរបស់ Man United ៥ នាក់បានណាត់គ្នាសុំក្លិបចាកចេញរដូវកាលនេះ
កីឡាករឆ្នើមចំនួន ៥ រូបរបស់ក្រុមបិសាចក្រហម Manchester United បានស្នើសុំក្លិបក្នុងពេលដំណាលគ្នា ដើម្បីចាកចេញនៅរដូវកាលនេះ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា មានកីឡាករឆ្នើមចំនួន ៥ នាក់ ដូចជា Antony, Jadon Sancho, Alejandro Garnacho, Marcus Rashford និងខ្សែការពារ Tyrell Malacia បានជូនដំណឹងទៅក្លិប Man United អំពីបំណងចង់ចាកចេញពីទឹកដី Old Trafford នៅរដូវកាលនេះ។

ទោះបីជាយ៉ាងណា ខាងភាគីក្លិប Man United នៅមិនទាន់បានឆ្លើយតបអំពីរឿងនេះនោះទេ ដោយពួកគេបានពន្យារពេលដើម្បីជួបជាមួយកីឡាករដល់ខែ កក្កដា សម្រាប់ការស្វែងរកដំណោះស្រាយសមស្របជូនកីឡាករម្នាក់ៗ។
គួរឱ្យដឹងថា កីឡាករទាំង ៥ នាក់ខាងលើ ដែលបានស្នើសុំ Man United ចាកចេញ គឺភាគច្រើនសុទ្ធតែមានបញ្ហាជាមួយក្លិបកាលពីរដូវកាលមុនៗ។ តួយ៉ាងដូចជា Antony, Rashford និង Sancho ដែលសុទ្ធតែមានភាពរកាំរកូសជាគ្រូបង្វឹកលោក Ruben Amorim។ ចំណែក Garnacho និង Malacia វិញ ហាក់មានការអាក់អន់ចិត្ត ដោយសារពួកគេពុំសូវត្រូវបានគ្រូបង្វឹកលោក Amorim ផ្តល់នាទីឱ្យចូលលេងគ្រប់គ្រាន់៕

ប្រែសម្រួល៖ កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


