សន្តិសុខសង្គម
ថ្មបាក់សង្កត់ស្លាប់កម្មករ ២នាក់ ក្នុងក្រុមហ៊ុនសំបូរ ម៉ាញនីង នៅខេត្តក្រចេះ
កម្មកររបស់ក្រុមហ៊ុន សំបូរ ម៉ាញនីង (ថ្មម៉ាប) ចំនួន ២ នាក់ ត្រូវថ្មបាក់សង្កត់ស្លាប់ភ្លាមៗនឹងកន្លែង ខណៈពេលកំពុងធ្វើការងារ កាលពីវេលាម៉ោង ១៥នឹង៣០នាទី ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០២៥ នៅចំណុចភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
ករណីនេះ សមត្ថកិច្ចបានប្រើពេលជាច្រើនម៉ោងរហូតដល់យប់ ទម្រាំកាយយកសាកសពកម្មករទាំង ២ នាក់នោះបាន។ ជនរងគ្រោះទី១- ឈ្មោះ កាន សម្បត្តិ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការអារថ្ម រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ និងទី២- ឈ្មោះ ព្រំ ហ្រ្វីវិចារ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ខេត្ដក្រចេះ សាកសពកម្មករ ២ នាក់ បានដឹកយកមកដល់ផ្ទះ នៅវេលាម៉ោង ២៣និង៤០នាទីយប់។

លោក ឈា ផល្លី អភិបាលស្រុកអូរគ្រៀងសែនជ័យ បានឱ្យដឹងនៅព្រឹកនេះថា ពិតជាមានករណី បាក់ថ្មសង្កត់កម្មករស្លាប់ ចំនួន ២នាក់ នៅក្រុមហ៊ុន សំបូរ ម៉ាញនីង ពិតប្រាកដមែន។ ដោយហេតុការណ៍នេះ បានកើតឡើងតាំងពីពេលរសៀលថ្ងៃទី៤ ខែកក្កដា ម្សិលម៉ិញ ហើយលោកក៏បានបញ្ជាឲ្យក្រុមការងារចុះទៅត្រួតពិនិត្យដល់ទីតាំងផ្ទាល់តែម្ដងរួចមកហើយ។



ពាក់ព័ន្ធជុំវិញករណីឧប្បត្តិហេតុ ថ្មបាក់សង្កត់ស្លាប់កម្មករខាងលើនេះដែរ លោក រត្ន័ តុលា ប្រធានមន្ទីរស្ដីទីនៃមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ នៅពុំទាន់អាចបញ្ជាក់អំពីមូលហេតុដែលបណ្តាលឱ្យកើតមានឧប្បត្តិហេតុនេះឡើងនៅឡើយទេ ប៉ុន្តែលោកបានបញ្ជាឱ្យមន្ត្រីចុះទៅពិនិត្យទីតាំងនៅកន្លែងកើតហេតុហើយ ដើម្បីប្រមូលព័ត៌មានជាក់លាក់ ទើបអាចបញ្ជាក់នៅពេលក្រោយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន សំបូរ ម៉ាញនីង បានធ្វើសកម្មភាពជីកយកថ្មម៉ាតនៅទីតាំងកើតហេតុខាងលើជាច្រើនឆ្នាំមកហើយ៕
អត្ថបទ៖ ប្រុញ វិធិន

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
សេចក្ដីជូនដំណឹង១១ ម៉ោង ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ