សន្តិសុខសង្គម
អភិបាលខណ្ឌឬស្សីកែវ ស្នើឲ្យម្ចាស់អាជីវកម្មស្នាក់នៅទាំងអស់ សហការជាមួយអាជ្ញាធរក្នុងការគ្រប់គ្រងវត្តមានជនបរទេស
លោក ជិន ប៊ុនធឿន អភិបាលនៃគណអភិបាលខណ្ឌឬស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានស្នើឲ្យម្ចាស់អាជីវកម្មស្នាក់នៅទាំងអស់ ត្រូវសហការជាមួយក្នុងការគ្រប់គ្រងវត្តមានជនបរទេសឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់បទល្មើសនានា។

ការដាក់សំណើរ និងណែនាំបែបនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងទិន្នន័យជនបរទេសចេញចូល ការផ្តល់អាជ្ញាប័ណ្ណ និងកិច្ចសហការជាមួយម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល នៅក្នុងដែនអំណាចរដ្ឋបាលខណ្ឌ។

កិច្ចប្រជុំនេះ មានវត្តមានពីអាជ្ញាធររួមមាន លោកអធិការនគរបាលខណ្ឌ តំណាងកងរាជអាវុធហត្ថ លោកអភិបាលរងខណ្ឌ គណៈនាយក លោក/លោកស្រីប្រធានអនុប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទាំង៧ មេប៉ុស្តិ៍សង្កាត់ និងម្ចាស់អាជីវកម្មជាង១០០នាក់។

លោក ជិន ប៊ុនធឿន បានលើកឡើងថា ដើម្បីបង្ការបទល្មើស និងការងារគ្រប់គ្រងវត្តមានជនបរទេសឲ្យបានជោគជ័យ ម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួលទាំងអស់ ត្រូវមានអាជ្ញាប័ណ្ណអាជីវកម្ម និងចូលរួមសហការជាមួយអាជ្ញាធរ នៅពេលមានវត្តមានជនបរទេសចូលស្នាក់នៅ ប្ញជួលទីតាំងរបស់ខ្លួន ត្រូវស្គាល់អត្តសញ្ញាណត្រឹមត្រូវ ឯកសារពាក់ព័ន្ធ លិខិតឆ្លងដែន ការចុះកិច្ចសន្យា និងផ្តល់ព័ត៌មានមកកាន់អាជ្ញាធរ ដើម្បីជាការធានាថាជនបរទេសដែលចូលមកស្នាក់នៅ គឺស្របច្បាប់មិនមានបទល្មើស ត្បិតកន្លងមក បទល្មើសដែលបង្ក្រាបបានមានដូចជា ការផលិត និងចែកចាយគ្រឿងញៀន ល្បែងអនឡាញ ការជួញដូរមនុស្ស ការផលិតវីដេអូអាសអាភាស អំពើ ឆបោកអនឡាញ ជាដើម ជនល្មើសតែងតែជាជនបរទេសមិនស្គាល់អត្តសញ្ញាណ ហើយទីតាំងប្រព្រឹត្តបទល្មើសទៀតសោតមានម្ចាស់ជួលគ្មានលិខិតអនុញ្ញាតិច្បាប់ត្រឹមត្រូវច្បាស់លាស់ ។

លោកអភិបាលខណ្ឌ ក៏ស្នើឲ្យបង្កើតក្រុមទំនាក់ទំនងតាមប្រព័ន្ធ Telegram រវាងម្ចាស់អាជីវកម្ម និងអាជ្ញាធរ ដើម្បីធ្វើការជូនដំណឹង ទទួលព័ត៌មាន និងចែករំលែកទិន្នន័យទាក់ទងនឹងការចេញចូលរបស់ជនបរទេសបានឆាប់រហ័ស និងមានប្រសិទ្ធភាព។ នេះគឺជាជំហានសំខាន់មួយក្នុងការរួមគ្នាបង្កើនសុវត្ថិភាពសង្គម និងធានាការអនុវត្តច្បាប់ជាប្រក្រតីក្នុងភូមិសាស្ត្រខណ្ឌប្ញស្សីកែវ៕
អត្ថបទ៖ សំណាង




-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


