កីឡា
ចប់ព្រឹត្តិការណ៍ ក្រុមនារី កម្ពុជា រកបាន៤ពិន្ទុ ពូល G ពាន AFC Women’s Asian Cup (រូបភាព)
ក្រុមបាល់ទាត់នារី កម្ពុជា ទទួលបានជ័យជម្នះលើក្រុមនារី អារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល ២-១ សម្រាប់ការប្រកួតចុងក្រោយ ជម្រុះក្នុងពូល G ពានរង្វាន់ជម្រើសជាតិនារីអាស៊ី AFC Women’s Asian Cup ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតនៅវគ្គទី១ ក្រុមនារីកម្ពុជាធ្វើបានល្អដោយមានឱកាសជាច្រើនលើក ប៉ុន្តែតំបន់ប្រយុទ្ធធ្វើមិនបានល្អ។ ចំណែកក្រុមនារី អារ៉ាប៊ីសាអ៊ូ បានព្យាយាមការពារ និងវាយបក។
សម្រាប់ការប្រកួតវគ្គទី២ ក្រុមនារីកម្ពុជា ហាក់បង្កកំហុសច្រើនដែលធ្វើឲ្យអារ៉ាប៊ីសាអ៊ូឌីត ស៊ុតជាច្រើនលើក បើទោះបីជាក្រុមកម្ពុជាបានគ្រប់គ្រងបាល់ច្រើនក៏ដោយ។ ទីបំផុតគ្រាប់បាល់បានកើតមានឡើងនៅចុងម៉ោងចំនួន ៣ គ្រាប់។

ក្រុមនារីអារ៉ាប៊ីសាអ៊ូឌីត បានបើកឆាកនាំមុខ ០-១ នៅនាទី៨០ ដោយកីឡាការិនី Abdulamohsen Moudi ប៉ុន្តែក្រុមម្ចាស់ផ្ទះកម្ពុជាបានសម្រុក និងវាយបកវិញដោយរកបានគ្រាប់បាល់តាមស្មើ ១-១ ដោយកីឡាការិនី ហេង សុវណ្ណមុនី នៅនាទី ៨៥ និងគ្រាប់បាល់ជ័យជម្នះដោយកីឡាការិនី វឿន សុថាន នៅនាទី ៩០+៥។
ចប់ព្រឹត្តិការណ៍ប្រកួតជម្រុះក្នុងពូល ក្រុមនារីកម្ពុជា រកបាន៤ពិន្ទុ ស្ថិតនៅលេខ ៣ ក្នុងពូល G បន្ទាប់ពីឈ្នះ លើ អារ៉ាប៊ីសាអ៊ូឌីត ដោយលទ្ធផល ២-១ និងស្មើ ហុងកុង ១-១ ហើយចាញ់នារី ហ្វីលីពីន ០-៦។

ក្រុមនារី ហ្វីលីពីន បានកៅឡើងទៅកាន់ជុំចុងក្រោយ នៅប្រទេសអូស្ត្រាលី ឆ្នាំ២០២៦ បន្ទាប់ពីឈ្នះទាំង៣ប្រកួត រកបាន ៩ពិន្ទុ ស្ថិតនៅលេខ១ក្នុងពូល ហើយ ហុងកុង មាន ៤ ពិន្ទុ ស្ថិតនៅលេខ ២ ដោយគ្រាប់បាល់ចំណេញច្រើនជាងកម្ពុជា ខណៈអារ់ាប៊ីសាអ៊ូឌីត ចាញ់ទាំង ៣ ប្រកួត៕


















អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


