ជីវិតកម្សាន្ដ
តួជើងចាស់របស់ចិន ទទួលមរណភាពក្នុងវ័យ ៩៣ឆ្នាំ
យោងតាម St Headline សិល្បករប្រុសរូបនេះ បានទទួលមរណភាពនៅថ្ងៃទី ៤ ខែកក្កដា បន្ទាប់ពីប្រយុទ្ធនឹងជំងឺរលាកសួត។ គាត់បានចូលនិវត្តន៍នៅឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក កម្របានបង្ហាញខ្លួននៅក្នុងកម្មវិធីកម្សាន្តដោយចង់រីករាយនឹងភាពចាស់របស់គាត់ជាមួយកូននិងចៅៗ។ លោក Zhou Botong និងភរិយា បានរៀបការនៅឆ្នាំ ១៩៥៨ មានកូនចំនួន ៤ នាក់ ភរិយាលោកបានទទួលមរណភាពនៅឆ្នាំ ២០១៨។

នៅក្នុងបទសម្ភាសន៍ឆ្នាំ ២០២១ សិល្បករបាននិយាយថា គាត់មិនខ្លាចស្លាប់ទេគ្រាន់តែសង្ឃឹមថា អាចញញឹមនៅពេលចាកចេញ ។ កាលណោះ គាត់បាននិយាយថា «ខ្ញុំបានសម្តែងអស់រយៈពេល៦០ ឆ្នាំមកហើយ ហើយវាហាក់ដូចជាខ្ញុំបានស្លាប់ជាច្រើនដងនៅលើកញ្ចក់អេក្រង់។ ការស្លាប់គឺជារឿងដ៏យុត្តិធម៌បំផុតក្នុងជីវិត មិនថាអ្នកមានឬអ្នកក្រ មនុស្សគ្រប់គ្នាត្រូវតែប្រឈមមុខនឹងវាទាំងអស់»។
នៅលើបណ្ដាញសង្គម ទស្សនិកជនរាប់ពាន់នាក់បាននិយាយថា ពួកគេបានបួងសួងឲ្យតារាប្រុសរូបនេះបានសម្រាកក្នុងភាពសុខសាន្ត និងអរគុណគាត់សម្រាប់ខ្សែភាពយន្តដែលបានបន្សល់ទុកនូវចំណាប់អារម្មណ៍ចំពោះកុមារភាពរបស់ពួកគេ។ អ្នកគាំទ្របានសរសេរថា គាត់ជាតួអង្គ Zhang Sanfeng តាមការស្រមើស្រមៃរបស់ខ្ញុំ គ្មាននរណាម្នាក់អាចលើសពីគាត់ក្នុងតួអង្គនេះទេ។ ជាពិសេស មុខមាត់របស់គឺទន់ភ្លន់សមនឹងតួអង្គនោះបំផុត។ឮ
តារាសម្តែងកើតនៅឆ្នាំ ១៩៣២ នៅទីក្រុងហុងកុង ចូលប្រឡូកក្នុងវិស័យភាពយន្តនៅឆ្នាំ ១៩៥៥ គាត់បានលេចមុខនៅក្នុងផលិតកម្មភាពយន្ត និងទូរទស្សន៍រាប់រយ ហើយត្រូវបានគេដាក់រហស្សនាមថា «ជីតាលើកញ្ចក់ទូរទស្សន៍» សារតែគាត់តែងតែដើរតួជាឪពុក និងជីតាជារឿយៗ។
ក្នុងវិស័យភាពយន្ត តារាជើងចាស់រូបនេះបានសម្ដែងក្នុងរឿងភាគ «Love Undercover, Call of Heroes និង Time។ នៅឆ្នាំ ១៩៧៤ លោកបានចុះកិច្ចសន្យាជាមួយ TVB ដោយចូលរួមក្នុងរឿងភាគជាច្រើន The Con Artist (១៩៨០), Cruel Challenge (១៩៩១), The Heaven Sword និង Dragon Saber 2001 ស៊េរីរឿង Stormy Heart, Steel Proof, Strength of Love ។ ភាពយន្តចុងក្រោយរបស់គាត់គឺរឿង The Case Against the Heavens ដែលចេញនៅឆ្នាំ ២០២១៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿងភាគកូរ៉េ ៥ នេះ ក្លាយជាភាពយន្តមានអ្នកទស្សនាទូទាំងពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


