ព័ត៌មានអន្ដរជាតិ
មនុស្សប្រមូលផ្ដុំរាប់សិបម៉ឺននាក់នៅអ៊ីស្រាអែល ក្រោយការស្លាប់ចំណាប់ខ្មាំង៦នាក់នៅហ្គាហ្សា
បាតុកម្មបានផ្ទុះឡើងនៅអ៊ីស្រាអែលកាលពីថ្ងៃទី១ខែកញ្ញា បន្ទាប់ពីការស្លាប់ចំណាប់ខ្មាំង៦នាក់នៅតំបន់ហ្កាហ្សា ដោយក្រុមបាតុករបានសម្ដែងការខកចិត្តចំពោះថ្នាក់ដឹកនាំប្រទេស ទាក់ទិននឹងភាពបរាជ័យក្នុងការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងការដោះលែងចំណាប់ខ្មាំង។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានប៉ាន់ប្រមាណថាមានមនុស្សចំនួនរហូតដល់ ៥០ម៉ឺននាក់ ដែលធ្វើបាតុកម្មយ៉ាងធំសម្បើមនៅទីក្រុងហ្ស៊េរុយសាឡិម ទីក្រុង Tel Aviv និងទីក្រុងដទៃទៀត ដោយទាមទារឲ្យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រឹងប្រែងកាន់ឲ្យខ្លាំងឡើងបន្ថែមទៀតដើម្បីនាំយកចំណាប់ខ្មាំងដែលនៅសេសសល់ចំនួន ១០១នាក់ត្រឡប់ទៅផ្ទះវិញ។
នៅក្រុងហ្ស៊េរុយសាឡិម ក្រុមបាតុករបានបិទផ្លូវ និងធ្វើបាតុកម្មនៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។
រូបភាពពីលើអាកាសបានបង្ហាញពីផ្លូវហាយវេដ៏សំខាន់របស់ទីក្រុង Tel Aviv ដែលពោរពេញទៅដោយក្រុមអ្នកតវ៉ាកាន់ទង់ជាតិជាមួយនឹងរូបភាពនៃចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។
ខ្សែវីដេអូទូរទស្សន៍អ៊ីស្រាអែល បានបង្ហាញពីសកម្មភាពប៉ូលិសប្រើកាណុងបាញ់ទឹកទៅកាន់ក្រុមបាតុករដែលបានបិទផ្លូវ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានការចាប់ខ្លួនមនុស្សចំនួន២៩នាក់។
យោធាអ៊ីស្រាអែល បានប្រកាសពីការនាំយកសាកសពចំណាប់ខ្មាំង៦នាក់ចេញពីផ្លូវរូងក្រោមដីក្នុងទីក្រុង Rafah ភាគខាងត្បូងហ្គាហ្សា ដែលមានដូចជា Carmel Gat, Hersh Goldberg-Polin, Eden Yerushalmi, Alexander Lobanov, Almog Sarusi និង Ori Danino។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៊ីស្រាអែល បាននិយាយថា ការពិនិត្យកោសល្យវិច្ច័យបានឲ្យដឹងថា ពួកគេត្រូវបាន «សម្លាប់ដោយភេរវករហាម៉ាស ក្នុងការបាញ់ប្រហារជាច្រើនគ្រាប់» ចន្លោះពី ៤៨ម៉ោង ទៅ ៧២ម៉ោង មុនប្រទះឃើញសាកសព។
លោក Netanyahu ដែលប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីបញ្ចប់សង្រ្គាមជិត១១ខែជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ បាននិយាយថា អ៊ីស្រាអែលនឹងមិនឈប់ត្រឹមនេះទេរហូតដល់មានការចាប់ខ្លួនអ្នកដែលជាមេក្លោងរបស់ក្រុមហាម៉ាស។ លោកបានថ្លែងថា៖ «អ្នកណាដែលសម្លាប់ចំណាប់ខ្មាំង មិនចង់បានកិច្ចព្រមព្រៀងទេ»។
លោក Sami Abu Zuhri មេបញ្ជាការជាន់ខ្ពស់ក្រុមហាម៉ាស បានប្រកាសថា អ៊ីស្រាអែលដែលបានបដិសេធក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់ គឺជាអ្នកគួរត្រូវតែរងការស្តីបន្ទោសចំពោះការស្លាប់ចំណាប់ខ្មាំងទាំងនោះ។ លោក Zuhri បាននិយាយថា៖ «លោក Netanyahu ជាដើមហេតុនៃការសម្លាប់អ្នកទោសអ៊ីស្រាអែល។ អ៊ីស្រាអែលគួរតែជ្រើសរើសរវាងលោក Netanyahu និងកិច្ចព្រមព្រៀង»។
ការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់ក្នុងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
ចាប់តាំងពីពេលនោះ មនុស្សប្រមាណ ២,៣លាននាក់ បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះការវាយសងសឹកពីភាគីអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ហើយក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានប្រកាសថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤០ ៧៣៨នាក់ត្រូវបានសម្លាប់។ ជនភៀសខ្លួនកំពុងរស់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយគ្មានទីជម្រកគ្រប់គ្រាន់ និងជួបប្រទះនឹងវិបត្តិស្រេកឃ្លាន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


