ព័ត៌មានអន្ដរជាតិ
អត្រាក្មេងៗជប៉ុនធ្វើអត្តឃាត ច្រើនកើតឡើងរាល់ពេលជិតចូលបវេសនកាល
យោងតាមស្ថិតិផ្លូវការរបស់ជប៉ុន មនុស្សដែលមានអាយុក្រោម ១៨ឆ្នាំកាន់តែច្រើនឡើងនៅក្នុងប្រទេសជប៉ុន បានសម្លាប់ខ្លួននៅថ្ងៃទី១ខែកញ្ញាមុនពេលបើកបវេសនកាលថ្មី ច្រើនជាងនៅថ្ងៃណាណាទាំងអស់។

បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កុមារចំនួន ៥១៣នាក់បានធ្វើអត្តឃាតនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០២៣ ហើយមូលហេតុចម្បងគឺបណ្ដាលមកពី «បញ្ហាសាលា»។ ចំណែកកាលពីឆ្នាំ២០២២ ករណីកុមារធ្វើអត្តឃាត មានចំនួន ៥១៤នាក់។
សិស្សដែលមិនចង់ត្រឡប់ទៅសាលាវិញ នៅជប៉ុនត្រូវគេឲ្យឈ្មោះថាជា ហ្វូតូកូ (Futoko)។ កត្តាសំខាន់ៗដែលជំរុញឲ្យ Futoko ទាំងនេះគេចវេសពីសាលារៀន រួមមាន ស្ថានភាពគ្រួសារ បញ្ហាផ្ទាល់ខ្លួនជាមួយមិត្តភក្តិ និងការគំរាមកំហែង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរ និងអង្គការប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានព្យាយាមលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហាប្រឈមដែលសិស្សានុសិស្សជួបប្រទះ ជាពិសេសនៅរាល់ពេលជិតចូលបវេសនកាលម្ដងៗ។
ខណៈដែលអត្រាអត្តឃាតរបស់ជប៉ុនកំពុងថយចុះបន្តិចម្តងៗក្នុងចំណោមប្រជាជនទូទៅ វាបែរជាកំពុងកើនឡើងទៅវិញនៅក្នុងចំណោមប្រជាជនវ័យក្មេង។
កាលពីចុងសប្ដាហ៍មុន មនុស្ស២នាក់បានស្លាប់នៅក្នុងទីក្រុង Yokohama របស់ប្រទេសជប៉ុន បន្ទាប់ពីក្មេងស្រីជំទង់ម្នាក់បានលោតសម្លាប់ខ្លួនពីលើផ្សារទំនើបមួយកន្លែង សង្កត់ចំអ្នកថ្មើរជើងម្នាក់ដែលនៅខាងក្រោម។ ក្មេងស្រីនោះជាសិស្សវិទ្យាល័យអាយុ ១៧ឆ្នាំ ហើយស្ត្រីដែលជាអ្នកថ្មើរជើង មានអាយុ៣២ឆ្នាំ។
ឧបទ្ទវហេតុនេះ ស្រដៀងគ្នាទៅនឹងហេតុការណ៍ក្នុងឆ្នាំ២០២០ នៅពេលដែលក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់បានលោតពីលើដំបូលអគារផ្សារមួយកន្លែង ដោយសង្កត់ស្លាប់និស្សិតស្រីអាយុ ១៩ឆ្នាំម្នាក់នៅក្នុងទីក្រុង Osaka។ នៅពេលនោះ ក្មេងប្រុសនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាត មានន័យថា គ្រួសាររបស់គេជំពាក់សំណងទៅគ្រួសារជនរងគ្រោះដែលខ្លួនបានធ្វើឲ្យស្លាប់។ ទោះជាយ៉ាងណា ការចោទប្រកាន់នេះត្រូវបានទម្លាក់ចោលទៅវិញ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


