ព័ត៌មានអន្ដរជាតិ
ជប៉ុន គ្រោងចាយ ៥៩ពាន់លានដុល្លារលើវិស័យការពារជាតិឆ្នាំ២០២៥
ក្រសួងការពារជាតិជប៉ុន កំពុងស្នើសុំការបែងចែកថវិកាជាតិក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានកន្លងមក ក្នុងគោលបំណងបង្កើនសមត្ថភាពយោធា ចំពេលកំពុងមានការកើនឡើងនៃភាពតានតឹងក្នុងតំបន់។

ក្រសួងការពារជាតិជប៉ុន នឹងស្នើសុំប្រហែល ៥៩ពាន់លានដុល្លារសម្រាប់ផ្នែករបស់ខ្លួន នៃកញ្ចប់ថវិកាជាតិ សម្រាប់ឆ្នាំឆ្នាំ២០២៥ ដែលរាប់ចាប់ពីខែមេសាខាងមុខ។ តួលេខនេះ មានកំណើនចំនួន ១០,៥% បើធៀបនឹងកញ្ចប់ថវិកាការពារជាតិនាពេលបច្ចុប្បន្ន។
ការបង្កើនថវិកានេះគឺស្របតាមការសន្យារបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងការជំរុញការចំណាយយោធារបស់ប្រទេសឲ្យឈានដល់ ៤៣ទ្រីលានយ៉េនក្នុងរយៈពេល៥ឆ្នាំ ដែលដំណើរការរហូតដល់ខែមីនាឆ្នាំ២០២៨។
ភាពតានតឹងផ្នែកយោធានៅអាស៊ីបូព៌ាមិនបង្ហាញសញ្ញានៃការថមថយឡើយ ដោយកូរ៉េខាងជើងនៅតែបន្តបាញ់មីស៊ីល ព្រមទាំងកំពុងបញ្ចេញសព្វាវុធថ្មីៗផងដែរ។
មួយវិញទៀត កាលពីសប្ដាហ៍មុន យន្តហោះយោធាចិន១គ្រឿង បានបើកចូលដែនអាកាសជប៉ុនជាលើកដំបូង ដោយអ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានស្ដីបន្ទោសថាវាជាទង្វើរំលោភបំពានលើទឹកដីជប៉ុន ហើយជាការគំរាមកំហែងដល់សន្តិសុខជាតិ។
សំណើថវិកាការពារជាតិរបស់ជប៉ុននេះ រួមបញ្ចូលទាំងថវិកាចំនួន៣២៣ពាន់លានយ៉េន សម្រាប់ការសាងសង់ប្រព័ន្ធប្រមូលព័ត៌មានផ្កាយរណបឈ្លបការណ៍ថ្មីមួយ ដើម្បីបង្កើនសមត្ថភាពចាប់សញ្ញានៃមីស៊ីល ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
យោធាជប៉ុនក៏កំពុងស្នើសុំថវិកាប្រមាណ ១១៣ពាន់លានយ៉េនផងដែរ ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសជប៉ុន អង់គ្លេស និងអ៊ីតាលី។
គម្រោងថវិកាផ្សេងទៀត នឹងចំណាយទៅលើការថែទាំសម្ភារៈយោធា ព្រមទាំងការអភិវឌ្ឍយន្តហោះចម្បាំង និងនាវាមុជទឹក រួមទាំងប្រាក់បៀវត្សរ៍សម្រាប់មន្ត្រី និងបុគ្គលិកកងកម្លាំងស្វ័យការពារ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


