Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រក​ចំណូល​បាន ១,៨​លាន​ដុល្លារ​ពី​ការ​ដេញ​ថ្លៃ​ផ្លាកលេខ​ពិសេស

បានផុស

នៅ

នាយកដ្ឋានដឹកជញ្ជូនផ្លូវគោករបស់ប្រទេសថៃ ទទួលបានប្រាក់ចំនួន​៦១លានបាត ស្មើ​នឹង​ជិត​​១,៨​លាន​ដុល្លារ តាម​រយៈការដេញថ្លៃផ្លាកលេខ​ពិសេសចំនួន​៤៩​។

ការ​តាំង​បង្ហាញ​ផ្លាក​លេខ​ពិសេស​នៅ​ថៃ (រូបភាព៖ The Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jirut Wisaljit ប្រធាន​នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បាននិយាយថា ការដេញថ្លៃនៅថ្ងៃទី​៣១​ខែសីហា បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកបើកបរយានយន្តជាច្រើន ហើយនាយកដ្ឋានបានលក់ផ្លាក​លេខដោយជោគជ័យចំនួន៤៩​ផ្លាក ដែល​ផ្លាក​​លេខ​​ទាំង​នោះ​ភាគ​ច្រើន​ទាក់ទង​នឹង​​អត្ថន័យ​នៃ​ពាក្យ​សំណាង ឬ​ក៏​ជោគជ័យ។

ផ្លាក​លេខក្នុងប្រទេសថៃ បង្ហាញ​ជា​អក្សរថៃ និងលេខរួមបញ្ចូលគ្នា ប៉ុន្តែនាយកដ្ឋាន​​បានបង្កើតផ្លាក​លេខពិសេសដែលមាន​​ពាក្យ​ទាក់ទង​នឹង​អត្ថន័យ​នៃ «សំណាង» ជាភាសាថៃ ដើម្បីរៃអង្គាសប្រាក់សម្រាប់មូលនិធិសុវត្ថិភាពផ្លូវថ្នល់ ព្រម​ទាំង​ជួយ​ដល់​ជន​រង​គ្រោះ​ថ្នាក់​​ចរាចរណ៍​ផង​ដែរ។

នេះគឺជាការដេញថ្លៃលើកទី៨​​​​នៃផ្លាក​លេខពិសេសដែលធ្វើឡើងដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក​ថៃ។ ក្នុង​ការ​ដេញ​ថ្លៃ​លើក​នេះ មាន​ផ្លាកលេខ​ចំនួន​៥ អាច​ទាញ​ចំណូល​បាន​ច្រើន​ជាង​គេ ​ដូចជា៖

  • Samret 1: លក់ក្នុងតម្លៃ ៥,០៤​លានបាត
  • Sabay 1: ៣,០៤​លានបាត
  • Munkong 1: ៣,០៤​​លានបាត
  • Saksit 1: ៣,០២​លានបាត
  • Larp 8888: ២,៣១​លានបាត

លោក Jirut បាន​បញ្ជាក់​ថា ផ្លាក​​លេខ​​ទាំង​នោះ​​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​មិន​ងាយ​ខូច​ ​ខុស​ពី​​​ផ្លាក​​លេខ​យានយន្ត​​ធម្មតា​ទេ ហើយ​ផ្លាក​ទាំង​​នោះ​ទៀត​សោត​​អាច​ផ្ទេរ ឬ​ទុក​ប្រើ​ត​កូន​ត​ចៅ​​​បាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម