ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រុងជើងការ ទប់ទល់ជាមួយព្យុះ យ៉ាកជី ដ៏ខ្លាំង
តាមសេចក្តីរាយការណ៍របស់ VN Express នៅថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤, ប្រទេសវៀតណាម កំពុងប្រុងជើងការខ្ពស់ទប់ទល់ជាមួយព្យុះ យ៉ាកជី ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចេញបញ្ជាឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការចាំបាច់ជាបន្ទាន់ ខណៈមានការព្យាករថា ព្យុះនេះនឹងបង្កជាបំណាក់ដី នៅតំបន់ភាគខាងជើងនាប៉ុន្មានថ្ងៃខាងមុខ។

ក្រៅពីព្រមានអំពីបំណាក់ដី នាយករដ្ឋមន្ត្រីវៀតណាម ក៏ជំរុញឲ្យមន្ត្រីនិងអាជ្ញាធរនៅតាមបណ្តាខេត្តភាគខាងជើង ត្រូវប្រុងប្រយ័ត្នអំពីជំនន់ទឹកភ្លៀងនិងគ្រោះធម្មជាតិនានាផងដែរ។
លើសពីនេះ លោកបានណែនាំឲ្យកងកម្លាំងទាំងអស់ ត្រូវប្រុងប្រៀបខ្លួនជានិច្ចសម្រាប់ការដាក់ពង្រាយ ប្រសិនបើមានករណីអាក្រក់ណាមួយកើតឡើងជាយថាហេតុ។

សូមបញ្ជាក់ថា យ៉ាកជី គឺជាព្យុះទី៣ដែលជះឥទ្ធិពលដល់ប្រទេសវៀតណាមក្នុងឆ្នាំនេះ ហើយបច្ចុប្បន្នព្យុះនេះកំពុងបង្កើនកម្លាំងនិងបោះពួយយ៉ាងលឿន ឆ្ពោះទៅកាន់ឈូងសមុទ្រតុងកឹង។
ព្យុះនេះបានចូលសមុទ្រវៀតណាមខាងកើត កាលពីថ្ងៃអង្គារទី៣ខែកញ្ញា នាំមកជាមួយខ្យល់ល្បឿន ១០២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអ្វីដែលគួរឲ្យបារម្ភគឺថា ព្យុះនេះនឹងបង្កើនកម្លាំងដល់កម្រិត១៤ បង្កឲ្យមានរលកសមុទ្រខ្ពស់ៗ ឈានដល់កម្ពស់៧ទៅ៩ម៉ែត្រ ដោយអាចពន្លិចកប៉ាល់ទឹកទំនិញធំៗបានទៀតផង។
ដោយសារតែកម្លាំងដ៏ខ្លាំងបែបនេះហើយ ទើបវៀតណាម ព្រមានថា ព្យុះនេះនឹងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេង ព្រមទាំងគំរាមកំហែងដល់អាយុជីវិតប្រជាជន និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាថែមទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កម្ពុជានឹងរងឥទ្ធិពលពីព្យុះទី១១ ឈ្មោះ យ៉ាកជី បន្ថែមទៀត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥កញ្ញា
-
កីឡា១៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


