ព័ត៌មានអន្ដរជាតិ
ពលរដ្ឋវៀតណាម ស្លាប់ដោយសារឥទ្ធិពលព្យុះ យ៉ាកជី កើនដល់ជិត ៣០០នាក់
ត្បិតវៀតណាមបានធូរស្រាលបន្តិចពីឥទ្ធិពលព្យុះទីហ្វុង យ៉ាកជី ក៏ដោយ ប៉ុន្តែបើយោងតាមតួលេខផ្លូវការគិតត្រឹមរសៀលថ្ងៃពុធទី១៨ខែកញ្ញា, មនុស្សស្លាប់ដោយសារព្យុះខ្លាំងបំផុតដែលវាយប្រហារអាស៊ីក្នុងឆ្នាំ២០២៤មួយនេះ បានកើនដល់២៩៨នាក់ហើយ។

ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម និយាយថា ក្រៅពីសម្លាប់មនុស្ស, ឥទ្ធិពលរបស់ព្យុះយ៉ាកជី ដែលបង្កជាគ្រោះទឹកជំនន់និងបំណាក់ដីជាបន្តបន្ទាប់ ក៏បណ្តាលឲ្យមនុស្សជិត ២ ០០០នាក់រងរបួសនិង ៣៥នាក់បាត់ខ្លួនផងដែរ។
លើសពីនេះ វិស័យឧស្សាហកម្មនៅក្នុងខេត្តភាគខាងជើងមួយចំនួនត្រូវរំខាន ផ្ទះចំនួន ២៣៥ ០០០ខ្នងត្រូវបំផ្លាញ ចំណែកស្រូវនិងដំណាំលើផ្ទៃដីជាង ៣០០ ០០០ហិកតា ត្រូវទឹកជន់លិច។
សូមជម្រាបថា វៀតណាម បញ្ចេញតួលេខនេះស្របពេលខ្លួនកំពុង ត្រៀមលក្ខណៈទប់ទល់ជាមួយព្យុះថ្មី ដែលនឹងវាយប្រហារនៅចុងសប្តាហ៍នេះ។
ព្យុះថ្មីនេះ ត្រូវគេព្យាករថា នឹងនាំមកជាមួយខ្យល់បក់កាចសាហាវ ភ្លៀវធ្លាក់ខ្លាំង គ្រោះទឹកជំនន់ និងបំណាក់ដី ដែលនឹងប៉ះពាល់ធ្ងន់ធ្ងរបំផុតដល់តំបន់នៅតាមបណ្តោយឆ្នេរសមុទ្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្មេងៗ៦លាននាក់ កំពុងរងគ្រោះដោយសារព្យុះទីហ្វុងយ៉ាកជី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


