ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៊ុយក្រែន ទៅដល់អាមេរិក ត្រៀមថ្វីមាត់បញ្ចុះបញ្ចូលអាមេរិកអំពី «ផែនការជ័យជម្នះ»
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យបានមកដល់សហរដ្ឋអាមេរិក សម្រាប់ដំណើរទស្សនកិច្ចដ៏សំខាន់មួយដើម្បីបង្ហាញពីផែនការរបស់ទីក្រុងកៀវ ក្នុងការបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំកន្លះជាមួយប្រទេសរុស្ស៊ី។

លោក Zelenskyy នឹងបង្ហាញសំណើ ដែលលោកហៅថា «ផែនការជ័យជម្នះ» ទៅកាន់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ក៏ដូចជាបេក្ខភាពប្រធានាធិបតីចំនួន២រូបគឺ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងលោក ដូណាល់ ត្រាំ (Donald Trump)។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាកាលពីរដូវក្ដៅ ដោយទីក្រុងមូស្គូបានវាយសម្រុកទៅមុខយ៉ាងលឿននៅភាគខាងកើតអ៊ុយក្រែន និងទីក្រុងកៀវបន្តកាន់កាប់តំបន់ Kursk របស់រុស្ស៊ី។ ដំណើរទស្សនកិច្ចនេះ ក៏ធ្វើឡើងផងដែរ នៅពេលដែលទីក្រុងកៀវកំពុងអំពាវនាវអស់រយៈពេលជាច្រើនសប្ដាហ៍ឲ្យលោកខាងលិចអនុញ្ញាតឲ្យខ្លួនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានលទ្ធផលអ្វីទាំងអស់។
លោក Zelenskyy បានបង្ហោះសារនៅលើបណ្ដាញសង្គមថា៖ «យើងបានមកដល់សហរដ្ឋអាមេរិក។ ផែនការសម្រាប់ជ័យជម្នះរបស់អ៊ុយក្រែននឹងស្ថិតនៅលើតុសម្រាប់សម្ព័ន្ធមិត្តរបស់យើងទាំងអស់»។
មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា លោកកំពុងចាប់ផ្តើមធ្វើដំណើរនៅក្នុងរដ្ឋ Pennsylvania សម្រាប់ «ទស្សនកិច្ចពិសេស» ដោយមិនផ្តល់ព័ត៌មានលម្អិត មុនពេលធ្វើដំណើរទៅកាន់រដ្ឋ New York និង Washington។
សូមបញ្ជាក់ថា នៅក្នុងការអត្ថាធិប្បាយមុនដំណើរទស្សនកិច្ច លោក Zelenskyy បានលើកឡើងថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសមិនបានផ្តល់ការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយនោះទេ ព្រោះពួកគេខ្លាចមានការកើនឡើងនៃការប្រឈមមុខគ្នាជាមួយរុស្ស៊ី ប៉ុន្តែលោកបានប្រាប់ថា លោកមិនបានបោះបង់ចោលក្តីសង្ឃឹមដែលថា លោក បៃដិន នឹងផ្លាស់ប្ដូរគំនិតវិញនោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


