ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បាញ់ទម្លាក់ដ្រូនជាង១០០គ្រឿងរបស់អ៊ុយក្រែន បែកផ្កាភ្លើងពាសពេញមេឃ
រុស្ស៊ី បានបាញ់ទម្លាក់ដ្រូនជាង១០០គ្រឿងរបស់អ៊ុយក្រែនកាលពីយប់ថ្ងៃអាទិត្យ ដែលបានបើកការវាយប្រហារលើតំបន់ចំនួន៧នៅលើទឹកដីរុស្ស៊ី ហើយក៏ជាការបាញ់ទម្លាក់ដ្រូនដ៏ធំបំផុតនៅក្នុងសង្គ្រាមរវាងប្រទេសទាំងពីរ គិតចាប់ពីខែកុម្ភៈឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់ដ្រូនបានចំនួន ១២៥គ្រឿង ខណៈដែលតំបន់ភាគនិរតីនៃទីក្រុង Volgograd មានការបាញ់ទម្លាក់ដ្រូនច្រើនជាងគេរហូតដល់ ៦៧គ្រឿង បង្កជាអណ្ដាតភ្លើងព្រោងព្រាតពាសពេញផ្ទៃមេឃ។ ចំណែកនៅឯតំបន់ Voronezh ដ្រូនអ៊ុយក្រែនត្រូវបានបាញ់ទម្លាក់ចំនួន១៧គ្រឿង ហើយធ្លាក់កម្ទេចបណ្ដាលឲ្យខូចខាតដល់អគារអាផាតមិនមួយកន្លែង និងផ្ទះពលរដ្ឋមួយខ្នង។
ដោយឡែក ដ្រូនចំនួន១៨គ្រឿងផ្សេងទៀត ត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Rostov ហើយកម្ទេចនៃបំណែកដ្រូនបានបណ្ដាលឲ្យកើតមានភ្លើងឆេះព្រៃអស់ ២០ហិចតា។
យ៉ាងណាមិញ បើតាមអភិបាលក្រុងនៃតំបន់ដែលរងការវាយប្រហារ ពុំមានរបាយការណ៍មនុស្សស្លាប់ ឬរងរបួសនោះឡើយ។
ជារឿយៗមន្ត្រីរុស្ស៊ីមិនដែលបង្ហាញអំពីទំហំពេញលេញនៃការខូចខាត ក្រោយរងការវាយប្រហាររបស់អ៊ុយក្រែននោះទេ។
ទីក្រុងកៀវ ធ្លាប់បានបញ្ជាក់ថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា ដឹកជញ្ជូន និងថាមពលរបស់រុស្ស៊ី គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងមូស្គូមកលើទឹកដីរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


