ព័ត៌មានអន្ដរជាតិ
លោក បៃដិន អនុម័តជំនួយ៥៦៧លានដុល្លារឲ្យតៃវ៉ាន់ លើវិស័យការពារជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអនុម័តទឹកប្រាក់ចំនួន ៥៦៧លានដុល្លារ ដែលជាកញ្ចប់ជំនួយផ្នែកការពារជាតិសម្រាប់កោះតៃវ៉ាន់ និងជាវិធានការចុងក្រោយរបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងយោធារបស់កោះនេះ ដើម្បីប្រឈមមុខនឹងភាពតានតឹងជាមួយប្រទេសចិន។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បានប្រកាសថា លោក បៃដិន បានប្រគល់តួនាទីនេះឲ្យលោក Anthony Blinken រដ្ឋមន្ត្រីការបរទេស ក្នុងការសម្រេច «ដកយកប្រាក់រហូតដល់ ៥៦៧លានដុល្លារនៅក្នុងមាត្រាច្បាប់ការពារជាតិ និងទីភ្នាក់ងាររបស់ក្រសួងការពារជាតិ ការអប់រំ និងការបណ្តុះបណ្តាលយោធា ដើម្បីផ្តល់ជំនួយដល់តៃវ៉ាន់»។ យ៉ាងណាមិញ ព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបញ្ជាក់នោះទេ។
សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ថ្វីត្បិតសម្ព័ន្ធមិត្តទាំង២គ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ ចិនបានទាមទារម្តងហើយម្តងទៀតឲ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការលក់សព្វាវុធទៅឲ្យក្រុងតៃប៉ិ។
កាលពីខែមេសា លោក បៃដិន បានចុះហត្ថលេខាលើច្បាប់មួយដែលផ្តល់ជំនួយថ្មីរាប់ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែនសម្រាប់សង្គ្រាមរបស់ខ្លួនជាមួយរុស្ស៊ី ក៏ដូចជាសម្រាប់អ៊ីស្រាអែល និងតៃវ៉ាន់ផងដែរ។
ក្រុងតៃប៉ិបានត្អូញត្អែរពីការពន្យារពេលបញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិក រួមទាំងការដំឡើងយន្តហោះចម្បាំង F-14។
ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួននោះ បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងរយៈពេល៥ឆ្នាំចុងក្រោយ ដើម្បីអះអាងនូវការទាមទាររបស់ខ្លួន៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២០ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


