ព័ត៌មានអន្ដរជាតិ
អាមេរិក ជឿថា អ៊ុយក្រែនអាចកាន់កាប់តំបន់ Kursk បានរាប់ខែទៀតឯណោះ
សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា អ៊ុយក្រែននឹងអាចកាន់កាប់ទឹកដីដែលកងកម្លាំងរបស់ខ្លួនបានវាយចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីជាច្រើនខែទៅមុខទៀត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១០ខែតុលា។
រហូតមកដល់ពេលនេះ អ៊ុយក្រែនមិនទាន់ប្រឈមមុខនឹងបញ្ហាចម្បងណាមួយ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់កងកម្លាំងរបស់ខ្លួននៅតំបន់ Kursk នោះទេ ខណៈកងកម្លាំងរុស្ស៊ីបានត្រឹមបើកការវាយលុកដែលមានកម្រិតមួយទប់ទល់ប៉ុណ្ណោះ ដោយផ្ទុយទៅវិញ រុស្ស៊ីផ្តោតលើការវាយលុកខ្លាំងចូលទៅភាគខាងកើតប្រទេសអ៊ុយក្រែន។
ក្រុមមន្ត្រីអាមេរិក បាននិយាយថា បន្ទាប់ពីមានកង្វះខាតនូវការបញ្ជូនសព្វាវុធក្រោយឈរជើងនៅតំបន់ Kursk អស់រយៈពេលជាច្រើនថ្ងៃកន្លងទៅ កងកម្លាំងរបស់ទីក្រុងកៀវឥឡូវនេះបានទទួលនូវការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំជាបន្តបន្ទាប់រួចរាល់មកហើយ។ ការផ្គត់ផ្គង់គ្រាប់កាំភ្លើងដែលមានស្ថិរភាពនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត រួមទាំងគំនិតផ្តួចផ្តើមដឹកនាំដោយសារធារណរដ្ឋឆែក ក្នុងការផ្តល់គ្រាប់រំសេវ និងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយអាមេរិក-បារាំង ក្នុងការបង្កើតសមត្ថភាពកាំភ្លើងធំរបស់អ៊ុយក្រែនក្នុងរយៈពេលវែង។
ការវាយលុករបស់អ៊ុយក្រែនចូលទៅក្នុងតំបន់ Kursk បានធ្វើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន មានការភ្ញាក់ផ្អែលជាខ្លាំងជាមួយនឹងភាពជោគជ័យដំបូងយ៉ាងឆាប់រហ័សបែបនេះនៅក្នុងសង្គ្រាមប្រយុទ្ធតតាំងនឹងការឈ្លានពានពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញ វាក៏បានបង្កើនក្ដីព្រួយបារម្ភផងដែរនៅក្នុងលក្ខខណ្ឌដែលទីក្រុងមូស្គូធ្វើការវាយបក និងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីទឹកដី។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរបស់លោកអាចប្រើប្រាស់ទឹកដីតំបន់ Kursk ជាទុនសម្រាប់ការចរចា ទោះបីជាខ្លួនមិនច្បាស់ថានៅពេលណាដែលការចរចាជាមួយទីក្រុងមូស្គូអាចប្រព្រឹត្តទៅបាន ដោយសារប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញថាលោកមិនមានឆន្ទៈក្នុងការចរចានោះទេ។
មន្ត្រីជាន់ខ្ពស់អាមេរិក បានប្រាប់ថា អ៊ុយក្រែនកំពុងព្យាយាមរកវិធីការពារខ្លួនឲ្យល្អបំផុតសម្រាប់រដូវរងារខាងមុខ ហើយថែមទាំងចាប់ផ្តើមរៀបចំផែនការសម្រាប់ឆ្នាំក្រោយ រួមទាំងការបង្កើនកងពលតូចបន្ថែម តាមរយៈការកេណ្ឌទ័ពថ្មីៗ ការទទួលបានសព្វាវុធទំនើបជាងមុន និងការបណ្តុះបណ្តាលកាន់តែប្រសើរឡើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


