ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់ស្លាប់ដោយសារកៀបនៅគ្រែអូតូម៉ង់ដែលដំណើរការខុសប្រក្រតី
ស្ត្រីជនជាតិអង់គ្លេសអាយុ៣៩ឆ្នាំម្នាក់បានស្លាប់ដោយសារតែគ្រែអូតូម៉ង់ (Ottoman bed) ដែលនាងគេងដំណើរការមិនប្រក្រតីនិងសង្កត់កធ្វើឲ្យនាងថប់ដង្ហើមស្លាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNNនៅថ្ងៃទី១៥ខែតុលានេះ។

លោកស្រី Helen Davey ដែលរស់នៅភាគឦសានប្រទេសអង់គ្លេស និងជាម្ខាស់ហាងកែសម្ផស្សមួយ បានស្លាប់នៅក្នុងខែមិថុនា ខណៈដែលនាង កំពុងផ្អៀងលើគ្រែតូម៉ង់។
គ្រែអូតូម៉ង់នេះមានទម្រអាចបត់បែនបានដោយប្រើឧស្ម័ន។ គ្រែនេះជាជម្រើសដ៏ពេញនិយមសម្រាប់ម្ចាស់ផ្ទះដែលចង់បានគ្រែគេងផង និងជាទូរដាក់សម្លៀកបំពាក់ផង។
បុគ្គលិកសង្គ្រោះបន្ទាន់បានឲ្យដឹងថា កម្រាលពូកនៅលើគ្រែរបស់ Davey បានធ្លាក់ចុះដោយមិននឹកស្មានដល់ បានចាប់ករបស់នាងទល់នឹងផ្ទៃខាងលើនៃបន្ទះចំហៀងគ្រែមិនដោយអាចរំដោះខ្លួន នាងបានស្លាប់ដោយសារការថប់ដង្ហើម ខណៈដែលគន្លឹះទម្រគ្រែមួយទំនងជាមានបញ្ហា។
Davey ត្រូវបានរកឃើញដោយកូនស្រីរបស់នាងឈ្មោះ Elizabeth នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបាន អាននៅក្នុងតុលាការ និងរាយការណ៍ដោយកាសែតក្នុងស្រុក The Northern Echo។ Elizabethបាននិយាយនៅក្នុងតុលាការថា «ខ្ញុំបានឡើងទៅជាន់ខាងលើ ទ្វារបន្ទប់គេងរបស់ម៉ាក់ខ្ញុំបើកចំហរ ហើយខ្ញុំបានឃើញគាត់ដេកបែរខ្នង ខណៈក្បាលរបស់គាត់នៅក្រោមគ្រែ។
ជើងរបស់កាត់ត្រូវបានពត់ដូចជាគាត់កំពុងព្យាយាមក្រោកឡើង។ ខ្ញុំបានទម្លាក់អ្វីគ្រប់យ៉ាងដែលខ្ញុំកាន់ ហើយព្យាយាមលើកគ្រែចេញពីក្បាលរបស់គាត់។ ខ្ញុំបានកត់សម្គាល់ឃើញថា មុខរបស់គាត់មានពណ៌ខៀវ ខ្ញុំខ្លាចគាត់ស្លាប់ ព្រោះគាត់មិនបញ្ចេញសំឡេង។ ខ្ញុំបានចាប់ផ្តើម CPR ហើយបានកត់សម្គាល់ថាគាត់មិនបានដកដង្ហើមទេ»។
នៅក្រោមច្បាប់របស់ចក្រភពអង់គ្លេស អ្នកធ្វើកោសល្យវិច័យត្រូវតែរាយការណ៍ទៅអង្គការពាក់ព័ន្ធ ឬទីភ្នាក់ងាររដ្ឋាភិបាល នៅពេលដែលពួកគេគិតថា គួរតែចាត់វិធានការដើម្បីការពារការស្លាប់នាពេលអនាគត។
គួរបញ្ជាក់ថានៅចក្រភពអង់គ្លេសក្នុងឆ្នាំ ២០២២ មនុស្ស ១៤៧ នាក់បានស្លាប់បន្ទាប់ពីធ្លាក់ពីលើគ្រែ ហើយ ១៨ នាក់ទៀតបានស្លាប់ដោយការថប់ដង្ហើមដោយចៃដន្យឬការច្របាច់កនៅលើគ្រែ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


