Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេង​ប្រុស​អាយុ​៧​ឆ្នាំ​ស្លាប់និង​៦​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​ផ្ទះនៅអង់គ្លេស

បានផុស

នៅ

ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស៦នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះ​​នៅ​​មន្ទីរពេទ្យ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងឆេះផ្ទះចំនួន៣ខ្នង។ នេះ​បើយោងតាមការចេញផ្សាយរបស់​សារព័ត៌មាន BBC នៅថ្ងៃទី១៧ខែតុលានេះ។

(រូបភាព៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​សង្គ្រោះ​បន្ទាន់​ត្រូវបានគេហៅទៅកាន់ Violet Close ក្នុងទីក្រុង Benwell រដ្ឋ Newcastle ប្រទេសអង់គ្លេសបន្ទាប់ពីមានហេតុការណ៍ផ្ទុះឆាបឆេះផ្ទះ៣ខ្នង បណ្ដាលឲ្យក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានពណ៌នាថា មានសំឡេងខ្លាំងនិងភ្លើងឆេះយ៉ាងសន្ឋោសន្ឋៅ បណ្ដាលឲ្យប្រជាពលរដ្ឋមួយចំនួនបន្ទាប់មកបានចាកចេញពីផ្ទះរបស់ពួកគេ ហើយទៅមណ្ឌលសម្រាកដែលគ្រប់គ្រងដោយអ្នកស្ម័គ្រចិត្តកាកបាទក្រហម។ ​មន្រ្តីលំនៅដ្ឋានបាននៅនឹងកន្លែង ដើម្បីគាំទ្រអ្នកស្រុក ដែលមួយចំនួនត្រូវបានផ្លាស់ប្តូរទៅស្នាក់នៅក្នុងសណ្ឋាគារបណ្តោះអាសន្ន។

គួរបញ្ចាក់ថា មានផ្ទះ​ចំនួន​៣​ខ្នង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង និង​រថយន្ត​ជាច្រើន​គ្រឿង​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ។ ក្រុមសង្គ្រោះបន្ទាន់បានពិពណ៌នាថាវាជា«ឧប្បត្តិហេតុទ្រង់ទ្រាយធំ»។ បន្ទាប់ពីមានការផ្ទុះនេះផ្លូវជាច្រើនត្រូវបានបិត និងជម្លៀសប្រជាជនចេញ ខណៈការស៊ើបអង្កេតកំពុងដំណើរការស្វែងរកមូលហេតុដែលបណ្ដាលឲ្យមានការផ្ទុះដ៏ខ្លាំងនេះ៕

(រូបភាព៖ BBC)
(រូបភាព៖ PA)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម