ព័ត៌មានអន្ដរជាតិ
ថៃ ប្រាប់ថា ពលរដ្ឋខ្លួន ៤នាក់ត្រូវបានសម្លាប់នៅក្បែរព្រំដែនអ៊ីស្រាអែល-លីបង់
លោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ បានបង្ហោះសារនៅលើបណ្ដាញសង្គម X នៅថ្ងៃសុក្រនេះថា ប្រជាជនថៃចំនួន ៤នាក់ត្រូវបានសម្លាប់ និងម្នាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែតនៅក្បែរក្រុង Metula នៃប្រទេសអ៊ីស្រាអែល ជាប់ព្រំដែនប្រទេសលីបង់។

លោក Maris បានសរសេរថា៖ «ប្រទេសថៃបន្តជំរុញយ៉ាងម៉ឺងម៉ាត់ឲ្យគ្រប់ភាគីទាំងអស់ត្រឡប់ទៅរកមាគ៌ាសន្ដិភាពវិញ ដោយតាំងនាមឲ្យជនស៊ីវិលដែលមិនដឹងអីហើយរងផលប៉ះពាល់ធ្ងន់ធ្ងរព្រោះជម្លោះដ៏រ៉ាំរ៉ៃ និងកាន់តែរីកធំឡើងនេះ»។
កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ជនជាតិថៃ ៤១នាក់គឺស្ថិតនៅក្នុងចំណោមមនុស្សចំនួន ១ ២០០នាក់ដែលត្រូវបានសម្លាប់ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលបើកការវាយឆ្មក់នៅលើទឹកដីអ៊ីស្រាអែល។ បន្ថែមពីនេះ ជនជាតិថៃ ៣១នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ហើយបច្ចុប្បន្នគេជឿថា ជនជាតិថៃប្រហែល ៦នាក់កំពុងជាប់ឃុំឃាំងនៅឡើយ។
មុនសង្គ្រាម ជនជាតិថៃប្រមាណ ៣ម៉ឺននាក់ បានធ្វើការនៅប្រទេសអ៊ីស្រាអែល ដោយភាគច្រើនស្ថិតនៅក្នុងវិស័យកសិកម្ម។ ប្រជាជនថៃជាច្រើន ជាពិសេសអ្នកនៅតាមតំបន់ជនបទភាគឦសានប្រទេស មានបំណងចង់ស្វែងរកការងារធ្វើនៅអ៊ីស្រាអែល ក៏ព្រោះតែនៅទីនោះអាចទទួលបានប្រាក់កម្រៃខ្ពស់ សម្រាប់ដោះបំណុល ដែលការជំពាក់បំណុលនេះគឺជាបញ្ហាសេដ្ឋកិច្ចលំដាប់ថ្នាក់ទី២ចំពោះមនុស្សរាប់លាននាក់នៅអាស៊ីអាគ្នេយ៍។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ពលករថៃចាប់ផ្ដើមធ្វើចំណាកស្រុកទៅកាន់ប្រទេសអ៊ីស្រាអែល តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ មុនកិច្ចព្រមព្រៀងជាផ្លូវការរវាងរដ្ឋាភិបាលប្រទេសទាំង២កាលពីឆ្នាំ២០១១ទៅទៀត។ សព្វថ្ងៃ កម្រៃប្រចាំខែរបស់ពលករថៃនៅអ៊ីស្រាអែល អាចទទួលបានចន្លោះពី ២១០០ដុល្លារ ដល់ជាង ៣២០០ដុល្លារ។ ក្រុមពលករថៃ បានអះអាងថា កម្រៃប៉ុណ្ណឹងគឺច្រើនជាងការរកចំណូលនៅប្រទេសកំណើតពួកគេដល់ទៅ ៧ ឬ ៨ដងឯណោះ៕
ដោយ៖ ឈាង
ចុចអាន៖ ថៃ ត្រៀមបញ្ជូនពលករទៅអ៊ីស្រាអែលវិញ ទោះសង្គ្រាមនៅទីនោះមិនទាន់ចប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


