ព័ត៌មានអន្ដរជាតិ
សត្វស្វារត់ចេញពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រអាមេរិករដ្ឋ ប៉ុន្តែមិនគ្រោះថ្នាក់ដល់មនុស្ស
សត្វស្វាចំនួន៤៣ក្បាលបានរត់គេចពីបរិវេណដែលប្រើសម្រាប់ការស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក ប៉ុន្តែមេប៉ូលិសថា សត្វស្វាទាំងនោះមិនបង្កគ្រោះថ្នាក់ដល់សាធារណជនដែលនាំដល់ក្តីកង្វល់ឡើយ។

កាលពីសប្តាហ៍មុន មេប៉ូលិសនៅ Yemassee លោក Gregory Alexander បាននិយាយថា សត្វស្វាទាំងនោះគ្មានគ្រោះថ្នាក់ គ្រាន់មានភាពច្របូកច្របល់បន្តិច ខណៈពួកវាមិនឆ្លងជំងឺអ្វីទាំងអស់។
លោក Alexander បាននិយាយថា សត្វស្វា Rhesus បានរត់គេចខ្លួនពីមន្ទីរពិសោធន៍វេជ្ជសាស្ត្រ Alpha Genesis កាលពីថ្ងៃពុធសប្តាហ៍មុន នៅពេលដែលបុគ្គលិកថ្មីមិនបានបិទទ្វារទាំងស្រុងនោះទេ។ សត្វស្វាទាំងនេះគឺជាសត្វញីដែលមានទម្ងន់ប្រហែល៣គីឡូក្រាម ហើយនៅក្មេង និងតូចណាស់ដែលពួកវាមិនត្រូវបានប្រើប្រាស់សម្រាប់ធ្វើតេស្ត។
ប្រជាជនដែលរស់នៅក្បែរនោះត្រូវបានណែនាំឲ្យបិទបង្អួច និងទ្វារផ្ទះរបស់ពួកគេ ដើម្បីកុំឱ្យសត្វស្វាទាំងនោះរកកន្លែងលាក់ខ្លួននៅខាងក្នុង ហើយប្រសិនបើពួកគេឃើញសត្វស្វាទាំងនោះ សូមទូរស័ព្ទទៅលេខ៩១១ ដើម្បីឲ្យប៉ូលិសអាចចាប់ពួកវាបាន។
Alpha Genesis ផ្តល់សត្វស្វាសម្រាប់ការស្រាវជ្រាវទូទាំងពិភពលោកនៅឯបរិវេណរបស់វាប្រហែល ៨០ គីឡូម៉ែត្រភាគឦសាននៃ Savannah រដ្ឋGeorgia។
ក្នុងឆ្នាំ ២០១៨ មន្ត្រីសហព័ន្ធបានផាកពិន័យ Alpha Genesis ចំនួន១២៦០០ ដុល្លារ បន្ទាប់ពីសត្វស្វារាប់សិបក្បាលបានរត់គេចខ្លួន ក៏ដូចជាសម្រាប់ឧប្បត្តិហេតុដែលបណ្តាលឱ្យមនុស្សមួយចំនួនផ្សេងទៀតគ្មានទឹក និងបញ្ហាផ្សេងទៀតទាក់ទងនឹងរបៀបដែលសត្វស្វាចូលផ្ទះប្រជាពលរដ្ឋ។ លើសពីនេះក្រុមមន្ត្រីបាននិយាយថា ស្វាចំនួន ២៦ក្បាលបានរត់ចេញពី Yemassee ក្នុងឆ្នាំ ២០១៤ហើយ១៩ទៀតបានរត់ចេញនៅឆ្នាំ ២០១៦៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


