Connect with us

ព័ត៌មានអន្ដរជាតិ

មូល​ហេតុ​ ថៃ​​លុប​​ចោល​​គម្រោង​​ទទួល​​វ៉ាក់​សាំង​ Astra​Zeneca​ ថ្ងៃ​សុក្រ​នេះ​

បានផុស

នៅ

មន្ត្រី​សុខាភិបាល​ម្នាក់​​បាន​និយាយ​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូ​ចា និង​​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​នៅ​ថ្ងៃ​សុក្រ​ ទី​១២​ ខែ​មីនា​ នេះ​បាន​លុប​ចោល​ផែន​ការ​ទទួលយកវ៉ាក់សាំង AstraZeneca បន្ទាប់​ពីប្រទេស​នេះ​ពន្យារ​ពេល​​ក្នុង​ការ​ចាក់​វ៉ាក់សាំង ដោយ​សារ​របាយការណ៍​នៃឈាម​កក​នៅ​ក្នុង​ប្រទេស​អ៉ឺរ៉ុប​មួយ​ចំនួន។

ថៃ​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សន្និសីទ​សារព័ត៌មានរបស់​ក្រសួង​សុខាភិបាល​មួយ​ លោក Prasit Watanapa​ ព្រឹទ្ធ​បុរស​មហា​វិទ្យាល័យ​ឱសថ​សាស្ត្រ​​នៅ​មន្ទីរ​ពេទ្យ Siriraj Hospital បាន​បញ្ជាក់​ថា ផែន​ការ​ទទួល​យក​វ៉ាក់សាំង​ត្រូវ​បាន​ពន្យារ​ពេល​ បន្ទាប់​ពីការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ ដាណឺម៉ាក ន័រវែស និង​អ៉ិស្លង់​ត្រូវ​បាន​ពន្យារ​ពេល។

អាជ្ញា​ធរ​សុខាភិបាល​ដាណឺម៉ាក​បាន​និយាយថា ​ដាណឺម៉ាក​បាន​ផ្អាក​​រយៈ​ពេល​២​សប្តាហ៍​ហើយ បន្ទាប់​ពី​ស្ត្រី​អាយុ​៦០​ឆ្នាំ​ម្នាក់ ដែល​បាន​ចាក់​វ៉ាក់សាំង​ AstraZeneca ​បាន​កក​ឈាម​ និង​​ស្លាប់។​

ការ​​ឆ្លើយ​តប​របស់​ពួក​គេ​​បាន​ផ្អែក​លើ​របាយការណ៍​​អំពី​ផល​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​ដែល​អាច​កើត​មាន​ពី​បណ្តា​ប្រទេស​​នៅ​អឺរ៉ុប។

ប្រទេស​ន័វែស និង​អ៉ិស្លង់​​បាន​និយាយ​ថា ការ​ផ្អាក​គឺ​ជា​ការ​ប្រុង​ប្រយ័ត្ន។

លោក Piyasakol Sakolsatayadorn ទី​ប្រឹក្សា​គណៈកម្មាធិការ​វ៉ាក់សាំង​កូវីដ១៩របស់​ប្រទេស​ថៃ​បាន​និយាយ​ក្នុង​សន្និសីទ​ថា ៖«ទោះ​ជា​គុណភាព​វ៉ាក់សាំង AstraZeneca ល្អ ក៏​ប្រទេស​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​ផ្អាកដែរ។ យើង​ក៏​ផ្អាក​ដែរ​»។

លោក​ Kiattiphum Wongjit រដ្ឋ​លេខាធិការ​អចិន្ត្រៃ​នៃ​ក្រសួង​សុខាភិបាល​​ថៃ​​បាន​និយាយ​ថា ប្រទេស​ថៃ​ស្ថិត​​ក្នុង​គោល​ជំហរពន្យារ​ពេល​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ពីសុវត្ថិភាព​ ពី​ព្រោះ​វា​នាំ​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​នៃ​រលក​​កូវីដ​លើក​ទី​២។

អ្នក​ជំនាញ​​ជំងឺ​ឆ្លង​​ Yong Poonvorawan បាន​ប្រាប់​សន្និសីទ​ថា ការ​ស៊ើប​អង្កេត​​ក៏​អាច​ឲ្យ​ពិនិត្យ​​មើល​​ផង​ដែរ​ថា​តើ​បញ្ហា​ណា​មួយ​ដែល​ប្រហែល​​ពាក់​ព័ន្ធ​​នឹង​ការ​ចាក់​វ៉ាក់សាំងនៅ​អឺរ៉ុប និង​​និយាយ​ថា វ៉ាក់សាំង​​ដែល​ផ្គត់​ផ្គង់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​ផលិត​​នៅ​អាស៊ី។

មន្ត្រី​ថៃ​ចាក់វ៉ាក់សាំង

ប្រទេស​ថៃ​រហូត​ដល់​ពេល​មាន​អ្នក​ឆ្លង​កូវីដ១៩​​ជាង ២៦ ៥០០​នាក់ និង​ស្លាប់​៨៥​នាក់​ក្នុង​ចំណោម​ប្រជា​ជន​៦៦.៥​លាន​នាក់។ រលក​ទី​២​បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ​ ដែល​ឥឡូវ​​​នេះ​មាន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ក្រោម​១០០​នាក់​។

យុទ្ធសាស្ត្រចាក់​វ៉ាក់សាំងរបស់​ប្រទេស​ថៃ​​​ពឹង​ផ្នែក​ខ្លាំង​​លើ​វ៉ាក់សាំង​​ AstraZeneca ដែល​នឹង​ត្រូវ​​​ផលិត​ដោយក្រុម​ហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​ជា​ក្រុម​​ហ៊ុន​របស់​ស្តេច​ថៃ​​​​ដែលត្រូវ​បំរ៉ុង​ចំនួន​​៦១​លាន​ដូស​សម្រាប់​ប្រជា​ជន​ថៃ។

ទោះ​បី​ជា​យ៉ាង​ណា វ៉ាក់សាំង AstraZeneca ដែល​ត្រូវ​ផលិត​ក្នុង​ស្រុក​មិន​ទាន់​រួច​រាល់​​ទេ​ដែល​​ហោច​ណាស់​ដល់​​ខែមិថនា​ទើប​រួច​រាល់​ ហើយ​កាល​ពី​សប្តាហ៍​មុន ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ចាក់​វ៉ាក់សាំង Sinovac លើក​ទី​១។

លោក Kiattiphum និយាយ​ថា រហូត​ដល់​ពេល​នេះ ថៃបាន​ចាក់​វ៉ាក់សាំង​​ Sinovac ​ប្រហែល​ជា​៤០ ០០០​ដូស ក្នុង​ចំនួន ២០០ ០០០ ដូស​ដែល​ទើប​ទទួល​បាន​ពី​ក្រុម​ហ៊ុន CoronaVac។

កាល​ពី​សប្តាហ៍​មុន ថៃ​ទទួល​បាន​វ៉ាក់សាំង AstraZeneca ចំនួន​១១៧ ៣០០​ដូស​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី និង​មន្ត្រី​គណៈ​រដ្ឋ​មន្ត្រី​​គ្រោង​ទទួល​នៅ​ថ្ងៃ​សុក្រ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម