ព័ត៌មានអន្ដរជាតិ
ពូទីន អនុម័តច្បាប់ជួយគ្នាទៅវិញទៅមក ជាមួយកូរ៉េខាងជើង បើប្រទេសណាត្រូវវាយប្រហារ
តាមការចុះផ្សាយរបស់សារព័ត៌មាន RT កាលពីថ្ងៃអាទិត្យទី១០ខែវិច្ឆិកាឆ្នាំ២០២៤, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់សន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសខ្លួន ជាមួយកូរ៉េខាងជើងហើយ ដែលសន្ធិសញ្ញានេះ ត្រូវគេដឹងថា រួមមានទាំងការផ្តល់ការការពារគ្នាទៅវិញទៅមកផងដែរ បើប្រទេសណាត្រូវវាយប្រហារ។

កាលពីខែមិថុនា បន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងព្យុងយ៉ាង លោកពូទីននិងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលសម្រេចឲ្យភាគីមួយ ត្រូវជួយភាគីម្ខាងទៀត ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធ។
លុះមកដល់ថ្ងៃអាទិត្យ សភាជាន់ខ្ពស់របស់រុស្ស៊ី បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ខណៈដែលសភាជាន់ទាបបានអនុម័តវាកាលពីខែមុន។
ច្បាស់ណាស់ សន្ធិសញ្ញានេះ នឹងធ្វើឲ្យទំនាក់ទំនងរវាងទីក្រុងមូស្គូនិងព្យុងយ៉ាង កាន់តែជិតស្និទ្ធ ចាប់តាំងពីរុស្ស៊ី បើកការវាយប្រហារពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លើសពីនេះ របាយការណ៍ពីប្រទេសកូរ៉េខាងត្បូងនិងប្រទេសលោកខាងលិចអះអាងថា កូរ៉េខាងជើង បានជួយជាជំនួយយោធាដល់រុស្ស៊ីទៀតផង ខណៈអ្នកជំនាញអ៊ុយក្រែននិយាយថា ពួកគេបានរកឃើញដាននៃអាវុធនៅកន្លែងវាយប្រហាររុស្ស៊ី។
មិនត្រឹមប៉ុណ្ណឹង ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើង បានបញ្ជូនកងទ័ពចំនួន ១១ ០០០នាក់ទៅកាន់ប្រទេសរុស្ស៊ី ហើយពួកគេមួយចំនួន បានរងរបួសនៅក្នុងការប្រយុទ្ធជាមួយកងកម្លាំងទីក្រុង កៀវ នៅតំបន់ Kursk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ រុស្ស៊ីមិនបានបញ្ជាក់ពីវត្តមានទាហានកូរ៉េខាងជើងទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានពូទីន ខ្លាំងៗ ក្នុងការនិយាយទូរស័ព្ទលើកដំបូង ក្រោយជាប់ឆ្នោតអាណត្តិថ្មី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


