Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

បានផុស

នៅ

អាកាសយានដ្ឋានស៊ីវិលចំនួន១៥ របស់អ៊ុយក្រែន ត្រូវបានខូចខាតចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពាន ​នៅ​ក្នុងខែកុម្ភៈឆ្នាំ​២០២២។ នេះ​ជា​ការ​លើក​ឡើង​របស់​​នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal កាល​ពី​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤។

អាកាសយានដ្ឋាន Hostomel (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ុយក្រែន មានអាកាសយានដ្ឋានស៊ីវិល​សរុប​ចំនួន២០​ ហើយ​បច្ចុប្បន្ន​​​បាន​និង​កំពុងស្វែងរកមធ្យោបាយ ដើម្បីបើកផ្នែកខ្លះនៃដែនអាកាសចរណ៍​របស់ខ្លួន ​ខណៈ​អាកាសចរណ៍​​ស៊ីវិល​ទាំង​នោះ​ត្រូវបានបិទទាំងស្រុងចាប់តាំងពីការចាប់ផ្តើមនៃ​សង្រ្គាម។

ប្រជាជនអ៊ុយក្រែនដែលចង់ហោះហើរទៅបរទេស បច្ចុប្បន្នត្រូវធ្វើដំណើរតាមផ្លូវ​គោក ឬផ្លូវដែកទៅកាន់ប្រទេសជិតខាង ដើម្បីបន្ត​ជើង​ហោះហើរ។ សម្រាប់អ្នករស់នៅភាគខាងកើត ការធ្វើដំណើរចេញពីអ៊ុយក្រែនអាចចំណាយពេលមួយថ្ងៃ។

ទីភ្នាក់ងារ​ព័ត៌មានក្នុងស្រុក Ukrinform បានដកស្រង់សម្តីលោក Shmyhal ដែលបាននិយាយនៅក្នុងសន្និសីទដឹកជញ្ជូនថា៖ «យើងបានធ្វើការវាយតម្លៃ​លើ​ហានិភ័យ និងកំណត់តម្រូវការរបស់កងកម្លាំងការពារដែនអាកាស ដើម្បីបើកផ្នែកខ្លះនៃដែនអាកាសចរណ៍»។

លោកបានបន្ត​ថា៖ «បញ្ហាសន្តិសុខ និងស្ថានភាពយោធានៅតែជាគន្លឹះ​សំខាន់​នៃការសម្រេចចិត្តនេះ»។

លោក Shmyhal បានបន្ថែមថា រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់អ៊ុយក្រែនជិត​៦០​​លើក​ក្នុងរយៈពេល​៣​ខែចុងក្រោយនេះ ដោយបានបំផ្លាញ​គ្រឿងបរិក្ខារជិត៣០០​កន្លែង និងនាវាស៊ីវិល​២២​គ្រឿង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម