ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃជាប់បំណុលកាន់តែច្រើនតាំងពីកូវីដផ្ទុះឡើង, ស្ទង់មតិ
ប្រជាជនថៃមានបញ្ហាជាប់ជំពាក់បំណុល និងអត់ការងារធ្វើកាន់តែច្រើន ចាប់តាំងពីកូវីដ-១៩បានផ្ទុះឡើង ដែលបង្ខំឲ្យពួកគាត់កែប្រែរបៀបរស់នៅ។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិដោយសកលវីទ្យាល័យ Suan Dusit Rajabhat។
ការស្ទង់មតិបានធ្វើតាមអនឡាញចំពោះមនុស្សចំនួន១១៨៤នាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី៩ដល់ទី១២ ខែមីនា។
អ្នកឆ្កើយតបត្រូវបានអនុញ្ញាតឲ្យជ្រើសរើសចម្លើយច្រើនជាង១សម្រាប់រាល់សំណួរនីមួយៗ។

នៅពេលសួរពីបញ្ហាដែលបានកើតឡើងនៅកំឡុងពេលកូវីដ-១៩ បញ្ហារបស់គ្រួសារ និងលក្ខណៈបុគ្គលជាប់បំណុលរហូតដល់៧៥.៤១%, សមាជិកគ្រួសារបាត់បង់ការងារធ្វើមាន៦៩.៩៦%, ជំងឺធ្លាក់ទឹកចិត្តមាន៦៧.១៩%, បញ្ហាជំលោះ និងមិនចុះសម្រុងគ្នា៣៦.០២% និងការលែងលះក៏ដូចជានៅបែកគ្នាមាន៣០.៣០%។
ពេលសួរពីផលវិជ្ជមាននៅក្នុងសម័យកាលកូវីដវិញ កូវីដបានធ្វើឲ្យពួកគេស្វែងយល់កាន់តែជ្រៅអំពីរបៀបរស់នៅចំនួន៧០.២៨%។ ពួកគេមានពេលនៅជាមួយអ្នកដទៃចំនួន៦៦.៦១%។ ពួកគេមានពេលវេលានៅផ្ទះចំនួន៦៣.២៨% ហើយមានពេលសម្រាក៥១.៣២% ខណៈមាន៤៩.៣៦%មានពេលធ្វើសកម្មភាពពិសេសៗ។
ពេលសួរអំពីសមាជិកគ្រួសារថាតើ ធ្វើអ្វីបានច្រើននៅក្នុងសម័យកាលកូវីដ-១៩? មាន៧៥.១៧%បានឆ្លើយថា ពួកគេបានយកចិត្តទុកដាក់ថែរក្សាសុខភាព។ ចំនួន៦៧.៣១%បាននិយាយថា ពួកគេបានយល់ដឹងពីព័ត៌មានកូវីដ-១៩ និងមាន៥៧.០៩%បាននិយាយថា ពួកគេបានរៀនពីរបៀបដោះស្រាយបញ្ហាស្ត្រេស។
ពេលសួរពាក់ព័ន្ធគ្រួសារដែលធ្វើអ្វីមិនបានច្រើនក្នុងសម័យកូវីដ? ពួកគេបានឆ្លើយថា មិនអាចធ្វើដំណើរមាន៦៣.៧៧%, មិិនអាចចេញទៅញាំអាហារនៅខាងក្រៅ៦២.៤២% និងមិនមានប្រាក់សន្សំមាន៤៤.៥១%។
ជាមួយគ្នានេះ នៅពេលសួរឲ្យចាត់ចំណាត់ថ្នាក់បញ្ហានៅក្នុងគ្រួសារ ពួកគេបានឆ្លើយថា ការរកចំណូលមិនគ្រប់គ្រាន់មាន៤៤.២៧%, ការភ័យខ្លាចរឿងឆ្លងកូវីដមាន២០.៣១%, ការព្រួយបារម្ភពីសុវត្ថិភាពការងារមាន១១.១១%, ឈ្លោះប្រកែកគ្នាដោយរឿងផ្សេងៗមាន៩.២០% និងបញ្ហាការសិក្សារបស់កូនមាន៧.៦៤%។
ផ្អែកតាមលទ្ធផលនេះបង្ហាញថា បញ្ហាលំបាករឿងរកប្រាក់ចំណូលស្ថិតនៅកម្រិតខ្ពស់ជាងគេគឺមាន៤៤.២៧% បើប្រៀបនឹងភ័យខ្លាចឆ្លងកូវីដមានត្រឹមតែ២០.៣១%ប៉ុណ្ណោះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Bangkokpost
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


