ព័ត៌មានអន្ដរជាតិ
រថយន្តក្រុងធ្លាក់ចូលប្រឡាយបណ្តាលឲ្យស្លាប់និងរបួស១៤នាក់ ក្នុងទីក្រុង Asyut អេហ្ស៊ីប
ក្រុមជួយសង្គ្រោះក្នុងខេត្ត Asyut របស់អេហ្ស៊ីបបានស្រង់សាកសពមនុស្ស៤នាក់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីឡានក្រុងដែលដឹកអ្នកដំណើរ ១៤នាក់ បានធ្លាក់ចូលទៅក្នុងប្រឡាយមួយក្នុងសង្កាត់ Dayrout។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី០៩ខែធ្នូនេះ។

កាសែតរដ្ឋ Al-Ahram បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបន្តសម្រាប់អ្នកដំណើរដែលបាត់ខ្លួនដែលនៅសេសសល់១០នាក់ទៀត ខណៈដែលអ្នកមុជទឹក និងប៉ូលិសទឹកកំពុងចូលរួមក្នុងប្រតិបត្តិការនេះ។ នៅក្នុងហេតុការណ៍មិនទាន់មានរបាយការណ៍ច្បាស់លាស់ អំពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យមានហេតុការណ៍នេះនោះទេ ដោយប៉ូលិសកមពុងស៉ើបអង្គេតនៅឡើយ។
គួរបញ្ជាក់ថាប្រទេសអេហ្ស៊ីបមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់។ យោងតាមទីភ្នាក់ងារស្ថិតិផ្លូវការ CAPMAS គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសនេះបានឆក់យកជីវិតមនុស្សចំនួន៥៨៦១នាក់ក្នុងឆ្នាំ២០២៣៕


អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


